ក្រុមហ៊ុនខែម ចន្ធី ធ្វើផ្លូវចាក់បេតុង អោយតែរួចពីដៃ គម្រោងក្រុមប្រឹក្សាឃុំឆ្នាំ២០២៥           

តាកែវ ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ភ្នំពេញថ្មី យើងបានចុះជួបប្រជាពលរដ្ឋរស់នៅភូមិពងទឹកឃុំលំចង់ស្រុកសំរោង ដោយប្រជាពលរដ្ឋ បានលើកឡើងថា កំណាត់ផ្លូវចាក់ក្រាលបេតុងនេះមានប្រវែង១៥០០ម៉ែត្រទទឹង៥ម៉ែត្រធ្វើដោយក្រុមហ៊ុនខែម ចាន់ធី តែផ្លូវនេះត្រូវបានប្រជាពលរដ្ឋមិនទទួលយកឡើយព្រោះក្រុមហ៊ុនធ្វើផ្លូវនេះធ្វើមិនមានគុណទៅតាមស្តង់ដា ។ ប្រជាពលរដ្ឋបានបន្តទៀតថា ដីបាតផ្លូវនៅមានសភាពហើមអញ្ចឹង តើចាក់បេតុងខាងលើ មានគុណភាពឬយ៉ាងមេចទៅគឺពួកគាត់មិនយកទេក្រុមហ៊ុនត្រូវធ្វើថ្មីឡើងវិញ។

លោកសុខ ស៊ីថា មេឃុំលំចង់ស្រុកសំបានអោយដឹងថាផ្លូវចាក់ក្រាលបេតុងនេះជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៥ ស្ថាបនាសាងសង់ដោយក្រុមហ៊ុន ខែមចន្ធី ដែលមានទទឹងបេតុង ៥.ម៉ែត កម្ពស់០.១៥ ប្រវែងបណ្ដោយ ១៥០០.ម៉ែត ហើយទាំងក្រុមប្រឹក្សារឃុំនឹងប្រជាពលរដ្ឋមិនទទួលយកផ្លូវចាក់បេតុង១ខ្សែរនេះឡើយនឹងសុំអោយខាងក្រុមហ៊ុនធ្វើអោយមានគុណភាពនឹងស្តង់ដារដូចបានធ្វើកិច្ចសន្យា។

ភ្នំពេញថ្មី នៅថ្ងៃទី២៨  ១១  ២០២៥ វេលាម៉ោង១២ ថ្ងៃត្រង់ លោក កៅ វគ្គដែល អភិបាលស្រុកសំរោងបានអោយដឹងថាទាក់ទងទៅនឹងក្រុមហ៊ុនខែម ចន្ធី ធ្វើផ្លវចាក់ក្រាលបេតុងមិនមានគុណភាពនេះលោកបានចាត់អោយអភិបាលរងស្រុកចុះសហការណ៍ជា១ក្រុមប្រឹក្សាឃុំទៅត្រួតពិនិត្យហើយពេលនេះកំពុងនៅកន្លែងធ្វើផ្លូវនឹងហើយ។  លោកឆេង ចន្ថា នាយកទីចាត់ការផែនការណ៍វិនិយោគខេត្តតាកែវបានប្រាប់ភ្នំពេញថ្មីយើងតាមតេឡេក្រាមថាមុននឹងបើកការដ្ឋានខាងមន្រ្តីបច្ចេកទេសបានពន្យល់ណែនាំដល់ម្ចាស់គម្រោងនឹងប្រជាពលរដ្ឋអំពីនីតិវិធីដើម្បីតាមដាននឹងត្រួតពិនិត្យដែលត្រូវអនុវត្តអោយបានដឹងទាំងអស់គ្នាដើម្បីអោយគម្រោងមានគុណភាពនឹងប្រើប្រាស់បានយូអង្វែង។  លោកឆេង ចន្ទថា នាយកទីចាត់ការបានបន្តទៀតថាលោកនឹងជំរាបទៅមន្រ្តីបច្ចេកទេសឲ្យជួបជាមួយគណៈកម្មការគ្រប់គ្រងដើម្បីត្រួតពិនិត្យគម្រោងនេះឡើងវិញ។

ប្រជាពលរដ្ឋនិងក្រុមប្រឹក្សាឃុំលំង់សុខសំរោងសំណូមពរដល់មន្ត្រីបច្ចេកទេស នឹងថ្នាក់ដឹកនាំទាំងអស់ត្រូវចុះត្រួតពិនិត្យផ្លូវកាលបេតុងនេះឡើងវិញផងព្រោះខាងក្រុមហ៊ុនគេបានចាក់បេតុបានជាង១០០ម៉ែត្រហើយគឺចាក់គ្របពីលើដីស្អុយ ព្រិល ហើម មិនបានប៉ុន្មានទេគឺច្បាស់ជាខូចអស់ហើយ។តាកែវ

Written by 

Related posts

Leave a Comment