ពេលនេះក្រុមល្អហុងកុងទាំង២ ក្នុងពានរង្វាន់AFC Champion league 2 បានចាញ់យ៉ាងច្រើនគ្រាប់ ដូច្នេះឱកាសនៃការរក្សាតំណែងលេខ៩ របស់ក្លិបកម្ពុជា ក្នុង AFC Club Competitions Ranking កាន់តែបើកធំម្ដងបន្តិចម្ដងៗ។
យ៉ាងណាមិញបច្ចុប្បន្ននេះក្លិបកម្ពុជា កំពុងឈរនៅលេខ៩ ក្នុង AFC Club Competitions Ranking ពីលើក្រុមលីគឥណ្ឌូនេស៊ី ក្រោយពីក្រុមព្រះខ័នរាជស្វាយរៀងនិងភ្នំពេញក្រោន ធ្វើបានល្អ AFC Challenge League កាលពីថ្មីៗនេះ។
គួរបញ្ជាក់ថា បើក្លិបនៅលីកកម្ពុជា អាចរក្សាចំណាត់ថ្នាក់លេខ៩ ឬលេខ១០ រហូតដល់ចប់រដូវកាល នោះក្លិបកម្ពុជា នឹងបន្តបានកៅអីលេង AFC Champion league 2ចំនួន ២រដូវកាលជាប់ៗគ្នា ពោលគឺ រដូវកាល២០២៦/២០២៧ បន្ទាប់មករដូវកាល២០២៧/២០២៨៕

