ប្រធានអង្គការ Halo Trust ស្នើសុំកិច្ចសហការគាំទ្រពីអាជ្ញាធរមីនលើកម្មវិធីសកម្មភាពមីនមនុស្សធម៌ នៅកម្ពុជាសម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ទៀត

ខេត្តសៀមរាប ៖ នៅក្នុង ជំនួបជាមួយ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន នៅទីស្នាក់ការអង្គការ Halo Trust ខេត្តសៀមរាប  កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ  លោក Tobias Hewitt ប្រធានអង្គការ Halo Trust ប្រចាំកម្ពុជាបានស្នើសុំឱ្យអាជ្ញាធរមីនផ្តល់នូវការគាំទ្រ និងកិច្ចសហការលើកម្មវិធីសកម្មភាពមីនមនុស្សធម៌របស់អង្គការ Halo Trust នៅកម្ពុជា ក្នុងការរៀបចំផែនការបោសសម្អាតមីនឆ្នាំ២០២៦ និងឆ្នាំបន្ទាប់ៗទៀត។

លោក Tobias Hewitt ក៍បានលើកឡើងផងដែរអំពីស្ថានភាពសំខាន់ៗពាក់ព័ន្ធនឹងជំនួយ កម្លាំងបោសសម្អាតមីន និងតម្រូវការចម្ការមីនសម្រាប់ធ្វើការបោសសម្អាតក្នុងឆ្នាំ២០២៦ ខាងមុខផងដែរ៕




Written by 

Related posts

Leave a Comment