ចូលបំផ្ទុះគ្រាប់បែកអត្តឃាតដល់ខាងក្នុងទីស្នាក់ការយោធានៅប៉ាគីស្ថាន សម្លាប់មនុស្ស ៣នាក់

អាជ្ញាធរ បាននិយាយថា មនុស្ស ៣នាក់បាត់បង់ជីវិតក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតដែលកំណត់គោលដៅលើទីស្នាក់ការកណ្តាលនៃកងកម្លាំងប៉ារ៉ាប៉ាគីស្ថានមួយកន្លែង នៅថ្ងៃចន្ទនេះ និងរបួសយ៉ាងហោចណាស់ ៥ នាក់។

ប៉ូលិស បានឱ្យដឹងថា ជនសង្ស័យបើកការបាញ់ប្រហារ ដើម្បីសម្រុកចូលទៅខាងក្នុងទីស្នាក់ការកណ្តាល ដើម្បីធ្វើសកម្មភាពបំផ្ទុះ។ ក្រោយធ្វើសកម្មភាពរួចរាល់ពួកគេ បានបំផ្ទុះខ្លួនឯងតាមក្រោយ។

យោងតាម លោក Javed Iqbal អនុប្រធាន​បញ្ជាការ​កងកម្លាំង​ បាន​បញ្ជាក់ថា យោធា​ ៣នាក់​ ត្រូវ​បាន​សម្លាប់ក្នុងហេតុការណ៍នេះ។

មន្ត្រី​ជាន់ខ្ពស់ម្នាក់ អះអាង​ថា កម្លាំង​អនុវត្ត​ច្បាប់ រួម​ទាំង​កងទ័ព និង​ប៉ូលិស កំពុង​ឡោមព័ទ្ធ​តំបន់​នោះ ហើយ​កំពុង​ដោះស្រាយ​ស្ថានការណ៍​យ៉ាង​ប្រុងប្រយ័ត្ន ខណៈ​ដែល​​សង្ស័យ​ថា​មាន​ភេរវករ​មួយ​ចំនួន​នៅ​ក្នុង​ទីស្នាក់ការ​កណ្តាលនេះនៅឡើយ។

ទីស្នាក់ការកណ្តាល​នៃ​កម្លាំង​នេះ​ ស្ថិត​នៅ​ក្នុង​តំបន់​ដែល​មាន​ប្រជាជន​រស់នៅ​យ៉ាង​ច្រើន​កុះករ​នៃ​ទីក្រុង Peshawar ដែល​ជា​រដ្ឋធានី​នៃ​ខេត្ត Khyber Pakhtunkhwa ។

ទោះជាយ៉ាងណា មកដល់ពេលនេះ នៅមិនទាន់មានក្រុមណាមួយចេញមុខមកទទួលខុសត្រូវនៅឡើយ ខណៈប៉ូលិស ក៏កំពុងកំណត់មូលហេតុនៅពីក្រោយការបំផ្ទុះនេះផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment