ត្រាំ ថាអ៊ុយក្រែន “រមិលគុណ” ខណៈអឺរ៉ុប “ផ្គើន” ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក

លោកប្រធានាធិបតី Donald Trump បានលើកឡើងថា សហរដ្ឋអាមេរិក នៅតែបន្តលក់អាវុធទៅឱ្យអង្គការណាតូសម្រាប់ចែកចាយបន្តទៅឱ្យអ៊ុយក្រែន ទោះបីជាទីក្រុងគៀវ ហាក់មិនសូវខ្វល់ខ្វាយ ឬដឹងគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យើងក៏ដោយ។

លោក បានសរសេរនៅលើវេទិកា Truth Social ថា ថ្នាក់ដឹកនាំអ៊ុយក្រែន មិនបានបង្ហាញពីការដឹងគុណទាល់តែសោះចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យើង ហើយងាកទៅអឺរ៉ុបនៅតែបន្តទិញប្រេងពីរុស្ស៊ីថែមទៀត។ ទោះជាយ៉ាងណា សហរដ្ឋអាមេរិក នៅតែបន្តលក់អាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅឱ្យអង្គការណាតូ សម្រាប់ចែកចាយទៅឱ្យអ៊ុយក្រែន។

ទន្ទឹមនោះ លោក ក៏បានចោទប្រកាន់លោក  Joe Biden ម្តងទៀត អំពីការបង្កឱ្យមានជម្លោះនេះកើតឡើង។

 លោក បានសង្កត់ធ្ងន់ថា ប្រសិនបើការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ មិនត្រូវបានក្លែងបន្លំនោះទេ នឹងមិនមានសង្គ្រាមអ៊ុយក្រែន-រុស្ស៊ីកើតឡើងទេ។

គណៈប្រតិភូអាមេរិកដឹកនាំដោយលោក Daniel Driscoll រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងគៀវ កាលពីថ្ងៃទី២០ ខែវិច្ឆិកា បានប្រគល់ផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់ដោះស្រាយជម្លោះទៅឱ្យលោក Zelensky។ យោងតាមកាសែត The Financial Times (FT) ផែនការសន្តិភាពចំនួន ២៨ ចំណុច ដែលត្រូវបានអនុម័តដោយលោក Trump តម្រូវឱ្យមានសម្បទានយ៉ាងច្រើនពីទីក្រុងគៀវ។ របាយការណ៍ កាលពីថ្ងៃសុក្រថា រដ្ឋបាលអាមេរិក បានផ្តល់ឱសានវាទលើអ៊ុយក្រែនឱ្យចុះហត្ថលេខាលើផែនការនេះ ត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា ហើយព្រមានថា បើមិនដូច្នោះទេ ខ្លួននឹងបញ្ឈប់ការផ្គត់ផ្គង់អាវុធ និងព័ត៌មានស៊ើបការណ៍សម្ងាត់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment