គណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ត្រី ស្រី ធឿន​ នៅស្រុករមាសហែក​ ខេត្តស្វាយរៀង

ព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ឆឹង សុីមន រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ត្រី ស្រី ធឿន នាយរងផ្នែកបំភ័ន្តអក្ខរៈ​ នៃកងពលតូចថ្មេីរជេីងលេខ២១​ ភូមិភាគ២​ ឈរជេីងនៅតំបន់ប្រាសាទតាមាន់ធំ​ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៨​ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ ក្នុងជន្មាយុ​ ៥២ឆ្នាំ​ ដោយត្រូវផ្សែងពុលរបស់ទាហានឈ្លានពានសៀមនាពេលកន្លងមក​ ក្នុងបុព្វហេតុការពារជាតិ​ មាតុភូមិ​ និងបូរណភាពទឹកដី​ បច្ចុប្បន្នសពបានតម្កល់ធ្វេីបុណ្យទៅតាមប្រពៃណី​ នៅស្រុកកំណេីតស្ថិតក្នុងភូមិត្រពាំងត្បាល់​ ឃុំមុខដា​ ស្រុករមាសហែក​ ខេត្តស្វាយរៀង។

មរណភាពរបស់ លោកឧត្តមសេនីយ៍ត្រី គឺជាការបាត់បង់នូវសមាជិកគ្រួសារជា កូន បងប្អូន ជាទីស្រឡាញ់ប្រកបដោយកតញ្ញូតាធម៌ និងព្រហ្មវិហារធម៌ និងជាការបាត់បង់យុទ្ធជនស្នេហាជាតិ ដ៏ឧត្ដុង្គឧត្ដម ប្រកបដោយឆន្ទៈមនសិកាស្នេហាជាតិមាតុភូមិ តស៊ូយ៉ាងសកម្មនិងឥតរួញរា រួមចំណែកយ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូជាមួយខ្មាំងសត្រូវ ដែលកំពុងធ្វើការឈ្លានពានមកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងសូមបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកឧត្តមសេនីយ៍ត្រី ស្រី ធឿន បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Written by 

Related posts

Leave a Comment