ស្លាប់ ៣នាក់ ក្នុងហេតុការណ៍រថភ្លើងបុករថយន្តភីកអាប់ពេញទំហឹងនៅឥណ្ឌា

មនុស្សយ៉ាងហោចណាស់ ៣នាក់ស្លាប់ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរថយន្តភីកអាប់មួយគ្រឿង បើកបុកជាមួយរថភ្លើងនៅរដ្ឋ Tripura ភាគឦសានប្រទេសឥណ្ឌា។

គ្រោះថ្នាក់នេះ បានកើតឡើងនៅចំណុចឆ្លងកាត់ផ្លូវរាបស្មើមួយក្នុងស្រុក Sindhu Kumar Para នៃស្រុក Dhalai ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង Agartala រដ្ឋធានី Tripura។

មន្ត្រី បាននិយាយថា ហេតុការណ៍នេះ កើតឡើង ដោយសាររថយន្តភីកអាប់ បើកឆ្លងកាត់ផ្លូវរថភ្លើងដែលមកដល់ស្របគ្នា ទើបបណ្ដាលឱ្យបុកយ៉ាងពេញទំហឹងតែម្ដង។

ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃផ្លូវដែកព្រំដែនភាគឦសាន លោក Kapinjal Kishore Sharma បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ហេតុការណ៍នេះសម្លាប់អ្នកជិះរថយន្តភីកអាប់ ៣នាក់ភ្លាមៗ រួមទាំងតៃកុង ខណៈមិនបញ្ជាក់ថា មានមនុស្សក្នុងរថយន្តប៉ុន្មាននាក់នោះទេ។  

បន្ទាប់ពីកើតហេតុ រថយន្តដែលរងខូចខាតនោះ ត្រូវទាញយកចេញពីផ្លូវរថភ្លើង ហើយរថភ្លើងបន្តដំណើរទៅមុខធម្មតា៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment