ចេញហើយលទ្ធផលចាប់ឆ្នោត​វគ្គជម្រុះអន្តរទ្វីប ​ប្រជែងកៅអី World Cup 2026

កាលពីយប់មិញសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ដែលហៅកាតថា​ FIFA​ បានធ្វើការចាប់ឆ្នោតជ្រើសរើសគូប្រកួតសម្រាប់ក្រុមកន្លះកៅអីមកពី ៥តំបន់ នៅទីស្នាក់កណ្តាលស្ថិតក្នុងប្រទេសស្វីស​ ដើម្បីប្រកួតប្រជែងកៅអីឡើងទៅលេង World Cup នាឆ្នាំក្រោយនេះនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ​។

​ក្រុមជម្រើសជាតិ New Caledonia ត្រូវប៉ះ ចាម៉ៃកា សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមឈ្នះនឹងឡើងទៅប៉ះកុងហ្គោ វគ្គផ្តាច់ព្រ័ត្រដណ្តើមកៅអី World Cup 2026 តែម្តង។

ចំណែកក្រុមជម្រើសជាតិបូលីវី ត្រូវប៉ះ សូរីណាំ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពេលក្រុមឈ្នះនឹងឡើងទៅប៉ះអ៉ីរ៉ាក់ ដណ្តើមកៅអី World Cup 2026 ដូចគ្នាដែលនឹងធ្វើឡើងនៅខែមីនា ឆ្នាំ២០២៦ នៅប្រទេសមិចស៊ិក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

គួរបញ្ជាក់ផងថា ក្រុមដែលមានកន្លះកៅអីមកពី ៥តំបន់ដែលជាសមាជិករបស់ FIFA រួមមាន៖

អាស៊ី-អ៉ីរ៉ាក់

អាហ្វ្រិក-កុងហ្គោ

អាមេរិកខាងជើង-ចាម៉ៃកា និងសូរីណាំ

អាមេរិកឡាទីន-បូលីវី

អូសេអានី-New Caledonia៕

Written by 

Related posts

Leave a Comment