ត្រាំ អាចបើកទ្វារសេតវិមានទទួល ហ្សេលេនស្គី នៅសប្ដាហ៍នេះ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ពីចេតនាក្នុងការទទួលលោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី នៅសេតវិមាន នាថ្ងៃទី ១៧ ខែតុលានេះ។

 លោក បានឱ្យដឹងបែបនេះ កាលពីថ្ងៃចន្ទ អំឡុងពេលថ្លែងទៅកាន់អ្នកសារព័ត៌មានពេលកំពុងធ្វើដំណើរពីទីក្រុង Sharm el-Sheikh ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។

លោក ត្រាំ បានបញ្ជាក់ឆ្លើយតបទៅនឹងសំណួរអំពីថាតើលោក មានបំណងធ្វើជាម្ចាស់ផ្ទះទទួលលោក ហ្សេលេនស្គី នៅថ្ងៃសុក្រនេះទេ។

ទន្ទឹមនឹងការទទួលលោក ហ្សេលេនស្គី, លោក ត្រាំ ក៏បានបដិសេធមិនឆ្លើយសំណួរអំពីលទ្ធភាពនៃការផ្គត់ផ្គង់មីស៊ីល Tomahawk របស់អាមេរិកដល់អ៊ុយក្រែន ផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment