ការចាប់ឆ្នោតបែងចែកពូលការប្រកួតជើងឯកពានប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations សម្រាប់ឆ្នាំ២០២៥ ដែលមានម៉ារ៉ុកធ្វើម្ចាស់ផ្ទះ បានចេញជាផ្លូវការហើយ។
ចំណែកការប្រកួតវគ្គសន្សំពិន្ទុតាមពូល ដ៏ដូចជាផ្តាច់ព្រ័ត្រ នឹងដំណើរការចាប់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ខណៈម៉ារ៉ុក ប្រទេសម្ចាស់ផ្ទះ World Cup 2030 ផងនោះ នឹងត្រូវប្រកួតបើកឆាកទល់នឹងកូម៉ូរ៉ូស ចេញពីពូល A មុនគេ។
ខាងក្រោមនេះ ជាលទ្ធផលចាប់ពូលទាំង ២៤ក្រុមមានដូចជា៖
A៖ ម៉ាលី ហ្សំប៊ី កូម៉ូរ៉ូស និងម្ចាស់ផ្ទះម៉ារ៉ុក
B៖ អេហ្ស៊ីប អាហ្រ្វិកខាងត្បូង អង់ហ្គូឡា និងហ្ស៊ីបាវ៉េ
C៖ នីហ្សេរីយ៉ា ទុយនេស៊ី អ៊ុយកាន់ដា និងតង់ហ្សានី
D៖ សេណេហ្គាល់ កុងហ្គោ បេនីន និងបូស្វាណា
E៖ អាល់ហ្សេរី ប៊ូគីណេហ្វាសូ អ៊ីខ្វារ៉លហ្គីណេ និងស៊ូដង់
F៖ កូដឌីវ័រ កាមេរូន កាបុង និងម៉ូហ្សំប៊ី៕