រយៈពេល១០ ខែមានយានយន្តផ្ទុកលើសទម្ងន់ និងត្រូវរងការពិន័យមានចំនួន១.៦០៦ គ្រឿង ក្នុងនោះឃាត់រក្សាទុក ១ ឆ្នាំចំនួន ៩៨ គ្រឿង

រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក សេង ឈួន កាលពីម្សិលមិញ បានដឹកនាំកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលការងារ​ ១០ខែ និងពង្រឹងការអនុវត្តការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹងនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធឃាច្រើនផងដែរ។

 យោងតាមរបាយការណ៍បូកសរុប​របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍​ ក្នុងរយៈពេល១០ខែឆ្នាំ២០២៤ បានឲ្យដឹងថា ក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៤ នេះ ការត្រួតពិនិត្យយានយន្តសរុបមាន ចំនួន ២,៥៦៧,៦៧៥ គ្រឿង ក្នុងនោះ យានយន្តដែលផ្ទុកមិនលើសទម្ងន់ ចំនួន ១,៧៤១,១៣៦ គ្រឿង, យានយន្តផ្ទុកលើសក្នុងកម្រិតអនុគ្រោះ ចំនួន ៨២៤,៩៣៣ គ្រឿង, យានយន្តដែលផ្ទុកលើសទម្ងន់​កម្រិតកំណត់និងពិន័យ​ ចំនួន​ ១,៦០៦ គ្រឿង​ ក្នុងនោះរថយន្តឃាត់រក្សាទុក​ ១ឆ្នាំ​ ចំនួន​ ៩៨ គ្រឿង។

នាឱកាសនោះលោក សេង ឈួន ក៏បានណែនាំដល់លោកអនុប្រធានស្ថានីយទាំងអស់​ ត្រូវខិតខំប្រឹងប្រែងអនុវត្តការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់​ ដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវ​ និងម៉ឺងម៉ាត់តាមបទប្បញ្ញត្តិនៃច្បាប់​ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន​។ បន្ថែមពីលើនេះ​ គ្រប់ស្ថានីយទាំងអស់​ ត្រូវរៀបចំផែនការសកម្មភាពចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនធុនធ្ងន់​ នៅតាមផ្លូវវាង​ ឬតាមច្រកព្រំដែននានា​ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន​ និងត្រូវសហការជាមួយក្រុមត្រួតពិនិត្យចល័តក្រសួង​ ដើម្បីចាត់វិធានការ​បានទាន់ពេលវេលា​ និងប្រសិទ្ធភាពខ្ពស់ ៕

Written by 

Related posts

Leave a Comment