ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់ម្តងទៀតទាក់ទងនឹងការវិវត្តនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៅថ្ងៃទី ២៨ ខែមករា ។ នេះបើយោងតាមបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសអាល់ហ្សេរីប្រចាំអង្គការពិភពលោក។
បេសកកម្មការទូត បានកត់សម្គាល់ថា កិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៨ ខែមករានេះ។
ប្រទេសអាល់ហ្សេរី នឹងធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខ ក្នុងខែមករានេះ ។ នេះនឹងជាកិច្ចប្រជុំលើកទី ២ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើបញ្ហានេះ ក្នុងរយៈពេល ៣ ថ្ងៃ។ សម័យប្រជុំលើកមុនធ្វើឡើង នៅថ្ងៃទី២៦ ខែមករា។
ក្នុងរយៈពេល ៣ សប្តាហ៍ កន្លងមកនេះ ក្រុមឧទ្ទាមមកពីចលនា M23 ឬហៅថា ថ្ងៃទី ២៣ ខែមីនា បានបើកការវាយលុកថ្មីមួយលើទីក្រុង Goma ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
ខណទីស្នាក់ការកណ្ដាលរបស់អង្គភាពពួកគេគឺស្ថិតនៅ ២០ គីឡូម៉ែត្រពីទីតាំង។ ការវាយលុកនេះ ធ្វើឲ្យទីក្រុង Goma គ្មានអគ្គិសនី គ្មានទឹកប្រើប្រាស់ គ្មានសេវាទូរស័ព្ទ ហើយផ្លូវដឹកស្បៀងអាហារ និងការផ្គត់ផ្គង់មូលដ្ឋានត្រូវបានបិទ ។ ទីក្រុងនេះមានប្រជាជន ២ លាននាក់។
គួរបញ្ជាក់ថា ក្រុម M23 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដោយអ្នករត់ចោលជួរពីកងទ័ពកុងហ្គោ។ អង្គភាពឧទ្ទាម បានចាប់ផ្តើមប្រយុទ្ធនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោក្នុងខែមករា ឆ្នាំ ២០២១ ។ ពួកគេបានដណ្តើមយកទីក្រុងជាច្រើន និងភូមិជាង ១០០ នៅក្នុងខេត្ត North Kivu ។ រដ្ឋាភិបាល ចោទប្រទេសរវ៉ាន់ដាថាបានគាំទ្រក្រុមឧទ្ទាមនេះ ៕
ដោយ៖ ពេជ្រ