Rashford សុខចិត្តកាត់ប្រាក់ពលកម្ម ដើម្បីបានផ្ទេរទៅក្លិបនេះ ​

ខ្សែប្រយុទ្ធ Marcus Rashford មិនបដិសេធក្នុងការកាត់ប្រាក់ពី ៣០ម៉ឺនផោនក្នុង ១សប្តាហ៍ជាមួយ Manchester United ដើម្បីបានលេងនៅក្លិបអ្នកមានបុណ្យ ​ Barcelona។

Rashford បច្ចុប្បន្ននេះកំពុងអង្គុយកៅអីបម្រុងនៅ Old Trafford ស្ថិតក្រោមការបង្វឹកដោយលោក Ruben Amorim បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការផ្លាស់ទៅលេងនៅ Barcelona បើទោះបីជាត្រូវកាត់ប្រាក់ពលកម្មខ្លះក៏ដោយ។

កីឡាករចេញពីយុវជនថ្នាលបិសាចក្រហមរូបនេះ ក៏បានបដិសេធសំណើពីក្លិប Borussia Dortmund, Napoli និងគូប្រជែងរួមលីគ Premier League គឺកាំភ្លើងធំ Arsenal ក្នុងការជ្រើសរើសក្លិបយក្សអេស្ប៉ាញ Barcelona ជំនួសវិញ ក្នុងទីផ្សារដោះដូរកីឡាករប្រចាំខែមករា ដើមឆ្នាំ២០២៥ នេះ។

លើសពីនេះទៀត ប្រសិនបើគម្រោងការផ្ទេរលក្ខណៈខ្ចីជើងទៅ Camp Nou រហូតចប់រដូវកាលនេះជោគជ័យ Rashford ក៏មានបំណងកាត់ប្រាក់ពលកម្មបន្ថែមទៀតដែរ ដើម្បីជជែកគ្នាក្នុងការផ្ទេរជាអចិន្រ្ទៃទៅលេងក្នុងក្របខណ្ឌ La Liga នារដូវកាលបន្ទាប់៕

Written by 

Related posts

Leave a Comment