ត្រាំ ឲ្យទុកចិត្ត ពូទីន រឿងបទឈប់បាញ់ តែអ៊ុយក្រែន លោក មិនហ៊ានធានាទេ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក ជឿជាក់ថាមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងយល់ព្រមលើបទឈប់បាញ់ដ៏ពេញលេញនៅអ៊ុយក្រែន។

នៅពេលត្រូវបានសួរថាតើលោក មានផែនការយ៉ាងណា ក្នុងករណីដែលប្រធានាធិបតីរុស្ស៊ីមិនយល់ព្រមចំពោះបទឈប់បាញ់នោះ លោក Trump ឆ្លើយថា នេះជាដំណឹងអាក្រក់សម្រាប់ពិភពលោក ដោយសារតែមនុស្សជាច្រើនកំពុងស្លាប់នៅអ៊ុយក្រែន ប៉ុន្តែខ្ញុំគិតថាលោក នឹងយល់ព្រម។ ខ្ញុំធានា។ ខ្ញុំស្គាល់លោក ច្បាស់ ហើយខ្ញុំគិតថាលោកនឹងយល់ព្រម ។

បន្ទាប់ពីកិច្ចពិភាក្សា កាលពីថ្ងៃទី ១១ ខែមីនា នៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត រវាងគណៈប្រតិភូមកពីសហរដ្ឋអាមេរិក និងអ៊ុយក្រែន សេចក្តីថ្លែងការណ៍រួមមួយត្រូវបានចេញដោយបង្ហាញថាអ៊ុយក្រែន មានឆន្ទៈក្នុងការទទួលយកសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់រយៈពេល ៣០ ថ្ងៃ។

 ជាថ្នូរមកវិញ ទីក្រុងវ៉ាស៊ីនតោន នឹងលុបចោលការផ្អាកភ្លាមៗលើការចែករំលែកព័ត៌មានសម្ងាត់ និងបន្តជំនួយយោធាដល់ទីក្រុងគៀវ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៣ ខែមីនា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានឆ្លើយតបទៅនឹងការសាកសួររបស់ប្រព័ន្ធផ្សព្វផ្សាយដោយសម្តែងការដឹងគុណចំពោះប្រធានាធិបតីលោក Trump សម្រាប់ការចូលរួមក្នុងការចរចាសន្តិភាព និងគាំទ្រគំនិតនៃបទឈប់បាញ់។

ទោះបីជាយ៉ាងណាក៏ដោយ លោក ពូទីន បានលើកឡើងនូវសំណួររិះគន់ជាច្រើនទាក់ទងនឹងស្ថានភាពរបស់បុគ្គលិកយោធាអ៊ុយក្រែនដែលឈ្លានពានតំបន់ Kursk យន្តការសម្រាប់ការត្រួតពិនិត្យបទឈប់បាញ់ និងសកម្មភាពសក្តានុពលរបស់អ៊ុយក្រែនក្នុងអំឡុងពេលនេះ។

លោក ក៏បាននិយាយថា ទីក្រុងមូស្គូ បើកចំហចំពោះសំណើសម្រាប់ការបញ្ចប់អរិភាពក្នុងប្រទេសអ៊ុយក្រែន ដោយផ្តល់ឱ្យពួកគេត្រួសត្រាយផ្លូវសម្រាប់សន្តិភាពយូរអង្វែង និងដោះស្រាយបញ្ហាឫសគល់នៃវិបត្តិ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment