ចលនាប៉ាឡេស្ទីនហាម៉ាស បានចោទប្រកាន់អ៊ីស្រាអែលថាបានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយបន្តរារាំងជនភៀសខ្លួនពីការវិលត្រឡប់ទៅកាន់តំបន់ភាគខាងជើងនៃតំបន់នោះ។
ចលនាហាម៉ាសនេះបានរំលេចនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញ Telegram របស់ខ្លួន ដោយលើកទ្បើងថា ក្រុមហាម៉ាស់និងអ្នកសម្រុះសម្រួលកំពុងតាមដានសកម្មភាពរបស់អ៊ីស្រាអែល ដែលហាមឃាត់ជនភៀសខ្លួនពីការវិលត្រឡប់ពីភាគខាងត្បូងហ្គាហ្សាទៅផ្ទះរបស់ពួកគេនៅភាគខាងជើង ហើយនេះជាការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់។
ក្រុមហាម៉ាសក៏បានកត់សម្គាល់ផងដែរថា ខ្លួនសង្ឃឹមថា ក្រុមខ្លួនរួមជាមួយនឹងអ្នកសម្រុះសម្រួលដ៏ទៃទៀត អាចឈានដល់ដំណោះស្រាយដែលអនុញ្ញាតឱ្យជនភៀសខ្លួនវិលត្រឡប់មកវិញទៅកាន់តំបន់ភាគខាងជើងនៃហ្គាហ្សាដោយសុវត្ថិភាពវិញ៕
ដោយ៖ ពេជ្រ