Trump ទៅពិនិត្យស្ថានភាពនៅ LA ផ្ទាល់វាយតម្លៃការស្ដារឡើងវិញ

លោកប្រធានាធិបតី Donald Trump បានធ្វើដំណើរទៅកាន់រដ្ឋកាលីហ្វ័រញ៉ា ដើម្បីស្ទង់មើលការបំផ្លិចបំផ្លាញពីភ្លើងឆេះព្រៃដ៏សាហាវដែលបំផ្លិចបំផ្លាញសហគមន៍ជាច្រើននៅក្នុងទីក្រុង Los Angeles កាលពីដើមខែនេះ ។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើង បន្ទាប់ពីលោក Trump ចូលកាន់តំណែងផ្លូវការ ស្របពេលមានការព្រួយបារម្ភថា លោកប្រធានាធិបតី អាចនឹងដកជំនួយលើគោលនយោបាយនៅក្នុងរដ្ឋសេរី។

ដំណើរទស្សនកិច្ចរបស់លោក Trump បានកើតឡើង នៅពេលមន្ត្រីក្នុងតំបន់ កំពុងបន្តប្រឈមនឹងលក្ខខណ្ឌអាកាសធាតុស្ងួត និងមានខ្យល់បក់ខ្លាំង ដែលជំរុញឱ្យមានការកើនឡើងនៃអគ្គីភ័យ។

ភ្លើង បានបន្តឆាបឆេះ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងតំបន់ភាគខាងត្បូងទាំងអស់នៃរដ្ឋកាលីហ្វ័រញ៉ា រួមមាន San Diego, Ventura និង Riverside ។

គួរបញ្ជាក់ថា ភ្លើង បានបំផ្លិចបំផ្លាញរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយភ្លើងឆេះ Palisades និង Eaton ដែលឆាបឆេះផ្ទៃដីសរុបជាង ៣៧,០០០ ហិចតា និងសម្លាប់មនុស្សយ៉ាងហោចណាស់ ២៨ នាក់ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment