សហរដ្ឋអាមេរិក បង្វែរជំនួយយោធាសម្រាប់ក្រុងគៀវទៅមជ្ឈិមបូព៌ា

លោក Vladimir Zelensky របស់អ៊ុយក្រែនបានប្រាប់ ABC ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump បានបង្វែរកញ្ចប់ជំនួយយោធាដ៏ធំមួយដែលប្រធានាធិបតីអាមេរិកមុនបានសន្យាថានឹងផ្តល់ឲ្យទីក្រុង Kiev នោះ ឥទ្បូវជំនួយនោះបាននាំទៅកាន់កងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ាវិញ។ លោកបាននិយាយថា កញ្ចប់នោះរួមមានកាំជ្រួចប្រឆាំងយន្តហោះគ្មានមនុស្សបើករាប់ពាន់គ្រាប់ ដែលអ៊ុយក្រែនត្រូវការយ៉ាងខ្លាំង ដើម្បីប្រយុទ្ធជាមួយយន្តហោះគ្មានមនុស្សបើក (UAVs) រយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី។

មេដឹកនាំអ៊ុយក្រែនបានលើកឡើងពីបញ្ហានេះនៅក្នុងបទសម្ភាសន៍ជាមួយ ABC News Martha Raddatz ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យ។ នៅពេលសួរអំពីសារៈសំខាន់នៃការគាំទ្ររបស់សហរដ្ឋអាមេរិកនោះ លោក Zelensky បានសារភាពថា យោធាអ៊ុយក្រែនកំពុងតស៊ូដើម្បីដោះស្រាយជាមួយ UAVs របស់រុស្ស៊ីដោយខ្លួនឯង។

 លោកបាននិយាយថា យើងមានបញ្ហាជាច្រើនជាមួយ Shaheds ទាំងអស់នោះ។ លោកបាននិយាយដោយសំដៅទៅលើយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយ Geran-2 របស់រុស្ស៊ី ដែល Kiev អះអាងថាជា UAVs គ្រួសារ Shahed ដែលត្រូវបានចោទប្រកាន់ថាផ្គត់ផ្គង់ដល់ទីក្រុងម៉ូស្គូដោយទីក្រុង Tehran ។ ទាំង​រុស្ស៊ី និង​អ៊ីរ៉ង់​ធ្លាប់​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

 បន្ទាប់មក មេដឹកនាំអ៊ុយក្រែនបានលាតត្រដាងថា ទីក្រុងគៀវមិនបានទទួលកញ្ចប់ជំនួយដ៏សំខាន់នោះទេ ខណដែលយើង កំពុងពឹងលើវា។លោក Zelensky បានអះអាងថា អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានសន្យាជាមួយអ៊ុយក្រែនថា មីស៊ីលប្រឆាំងយន្តហោះគ្មានមនុស្សបើកចំនួន 20,000 ដើម ដែលផ្អែកលើ “បច្ចេកវិទ្យាពិសេស តែយើងគ្មាន។

 លោក Zelensky បាននិយាយថា “នៅព្រឹកនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ខ្ញុំបានប្រាប់ខ្ញុំថា សហរដ្ឋអាមេរិកបានផ្លាស់ប្តូរពួកគេទៅកាន់មជ្ឈិមបូព៌ាហើយ។ 

 កាលពីដើមសប្តាហ៍នេះ កាសែត Wall Street Journal បានរាយការណ៍ថា មន្ទីរបញ្ចកោណកំពុង “បញ្ជូនបន្តនូវបច្ចេកវិទ្យាប្រឆាំងយន្តហោះគ្មានមនុស្សបើកដ៏សំខាន់ដែលកំណត់សម្រាប់អ៊ុយក្រែនដល់កងកម្លាំងអាមេរិក” នៅមជ្ឈិមបូព៌ាវិញ។

  លោកប្រធានាធិបតី Trump បានចោទសួរជាញឹកញាប់អំពីការបន្តការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន ហើយបានជំរុញទីក្រុងម៉ូស្គូ និងទីក្រុងគៀវ ឱ្យឈានដល់កិច្ចព្រមព្រៀងសន្តិភាព។ កាលពីដើមសប្តាហ៍នេះ គាត់ក៏បាននិយាយផងដែរថា វាអាចជាការប្រសើរជាងក្នុងការអនុញ្ញាតឱ្យរុស្ស៊ី និងអ៊ុយក្រែនបន្តការប្រយុទ្ធគ្នា “មួយរយៈ” មុនពេល “ដកពួកគេចេញ”។

 រដ្ឋមន្ត្រីការពារជាតិ Pete Hegseth ដែលជាអ្នករិះគន់ការជាប់ពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកក្នុងជម្លោះអ៊ុយក្រែន បានរំលងកិច្ចប្រជុំរបស់អង្គការណាតូក្នុងសប្តាហ៍នេះ ដែលផ្តោតលើការសម្របសម្រួលជំនួយយោធាដល់អ៊ុយក្រែន ជាឧទាហរណ៍ដំបូងចាប់តាំងពីជម្លោះកើនឡើងក្នុងឆ្នាំ 2022។ យោងតាម ​​WSJ រដ្ឋបាល Trump “ទទួលមរតក” សិទ្ធិអំណាចក្នុងការផ្តល់អាវុធដល់អ៊ុយក្រែន ប៉ុន្តែមានតម្លៃតែ 3.85 ពាន់លានដុល្លារ។

ទីក្រុងមូស្គូបានថ្កោលទោសម្តងហើយម្តងទៀតនូវការដឹកជញ្ជូនសព្វាវុធពីបរទេសទៅកាន់ទីក្រុងគៀវ ដោយលើកហេតុផលថា ពួកគេមិនផ្លាស់ប្តូរដំណើរនៃជម្លោះនោះទេ នាំឱ្យកាន់តែកើនឡើង និងពង្រីកការឈឺចាប់របស់មនុស្ស៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment