ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នេះបានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ៦ភូមិ ស្ថិតក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
បណ្ណដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ៦ ភូមិនោះមានចំនួន ៥.៨៨៥ បណ្ណ និងជូនប្រជាពលរដ្ឋចំនួន ៣.០២៦ គ្រួសារ រស់នៅក្នុងភូមិសំរោង មានចំនួន ៦៩៤ បណ្ណ ស្មើនឹង ៤៣៩ គ្រួសារ /ភូមិកំពង់បាចិន មានចំនួន ៦១១ បណ្ណ ស្មើនឹង ៣៥២ គ្រួសារ /ភូមិពាមទម្លាមានចំនួន១៨៦៧បណ្ណ ស្មើនឹង៨០៨គ្រួសារ /ភូមិថ្មី /មានចំនួន ៦៦៩បណ្ណ ស្មើនឹង ៣៩៦គ្រួសារ /ភូមិដំណាក់កកោះមានចំនួន៧៥៥ បណ្ណ ស្មើនឹង ៣២៤គ្រួសារ /និងភូមិពោធិ៍ មានចំនួន ១២៨៩បណ្ណ ស្មើនឹង ៧០៧ គ្រួសារ៕