រដ្ឋមន្ត្រីការបរទេស៖ ហុងគ្រី ត្រៀមផ្គត់ផ្គង់ហ្គាសដល់ប្រទេសស្លូវ៉ាគី

រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក Peter Szijjartoបាននិយាយថា ប្រទេសហុងគ្រីត្រៀមខ្លួនជាស្រេចក្នុងការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសស្លូវ៉ាគី គឺចំពេលដែលមានការបញ្ចប់ការដឹកជញ្ជូនឧស្ម័នរុស្ស៊ីឆ្លងកាត់អ៊ុយក្រែន។ យ៉ាងណាក៏ដោយលោកបន្ថែមថាការសម្រេចចិត្តរបស់ទីក្រុងគៀវក្នុងការហាមឃាត់ការបូមឧស្ម័នពីប្រទេសរុស្ស៊ីគឺមិនអាចទទួលយកបាននោះទេ។

លោករដ្ឋមន្ត្រីហុងគ្រីបាននិយាយថា សម្រាប់ការធានាសន្តិសុខថាមពលរបស់ប្រទេសស្លូវ៉ាគី វាអាចផ្តល់បរិមាណឧស្ម័នមួយចំនួននៅទីនោះ ដែលឧស្ម័នទាំងនោះត្រូវបានផ្គត់ផ្គង់ទៅឱ្យប្រទេសហុងគ្រីពីប្រទេសរុស្ស៊ីតាមរយៈបំពង់ TurkSteam និងសាខារបស់ខ្លួននៅក្នុងប្រទេសប៊ុលហ្គារី និងស៊ែប៊ី។  លោកក៏បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា យើងនៅតែត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់សមត្ថភាពឆ្លងកាត់របស់យើងយ៉ាងពេញលេញ ដើម្បីធានាការផ្គត់ផ្គង់ថាមពលដល់ប្រទេសស្លូវ៉ាគី។

លោក Szijjarto បានកត់សម្គាល់ថា កាលពីឆ្នាំមុន ហុងគ្រីបានទទួលឧស្ម័ន 7.6 ពាន់លានម៉ែត្រគូបតាមរយៈ TurkStream ខណៈដែលសមត្ថភាពនៃបំពង់បង្ហូរឧស្ម័ន និងផ្នែកបន្ថែមរបស់វានៅទិសខាងជើងមានចំនួនសរុប 8.5 ពាន់លានម៉ែត្រគូប។ លោកបាននិយាយផងដែរថា ហុងគ្រី និងស្លូវ៉ាគី នឹងជំរុញសមត្ថភាពបំពង់បង្ហូរប្រេងរវាងប្រទេសទាំងពីរក្នុងបរិមាណតែមួយ ខណដែលលោករដ្ឋមន្ត្រីជឿជាក់ថានឹងអនុញ្ញាតឱ្យមានការធានាសន្តិសុខថាមពលរបស់ប្រទេសស្លូវ៉ាគី ដែលមិនទទួលបានឧស្ម័នពីរុស្ស៊ីតាមរយៈអ៊ុយក្រែនទៀតទេ។

ដោយលើកទ្បើងអំពីការសម្រេចចិត្តរបស់ Kiev ក្នុងការបញ្ចប់ការដឹកជញ្ជូនឧស្ម័នពីរុស្ស៊ីទៅកាន់បណ្តាប្រទេសនៅអឺរ៉ុបកណ្តាលចាប់ពីថ្ងៃទី ១ ខែមករា នោះ លោកបាននិយាយថា ទង្វើនោះវាជាការគំរាមកំហែងដល់សន្តិសុខថាមពលក្នុងតំបន់។ ប៉ុន្តែវាមិនអាចទទួលយកបានទេ នៅពេលដែលសមាជិកអឺរ៉ុបបង្កើតបញ្ហាជាមួយនឹងការផ្គត់ផ្គង់ថាមពលដល់សមាជិកសហភាពអឺរ៉ុបខ្លួនឯងនោះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment