យោងតាមផេកផ្លូវការរបស់ Boeung Ket Football Club បានឲ្យដឹងថា ខ្សែប្រយុទ្ធជំនាញជើងឆ្វេង ចាន់ វឌ្ឍនាកា នឹងទទួលការវះកាត់របួសជង្គង់នៅថ្ងៃនេះក្នុងប្រទេសវៀតណាម។ ជាមួយគ្នានោះដែល ក្លិបបានជូនពរ វឌ្ឍនាកា ទទួលបានជោគជ័យក្នុងការវះកាត់នៅថ្ងៃនេះ ឆាប់ជាសះស្បើយ នឹងត្រឡប់មកទីលានវិញសារជាថ្មី។
សូមជម្រាបថា ចាន់ វឌ្ឍនាកា បានរបួស ACL ជង្គង់ឆ្វេង ក្នុងអំឡុងការប្រកួតទល់នឹង ក្រុមខេត្តកំពង់ចាម កាលពីថ្ងៃទី១៥ ខែកមរា ក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន២០២៤-២៥៕