ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន ជឿជាក់លោក Trump ថាពិតជាអាចបញ្ចប់​អរិភាព​ នៅ​ឆ្នាំ​នេះបាន

លោកស្រី Yulia Sviridenko ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចទីមួយរបស់អ៊ុយក្រែន បាននិយាយថា ទីក្រុងគៀវ សង្ឃឹមអ្វីៗ នឹងប្រសើរឡើងវិញ នៅឆ្នាំនេះ ។

លោកស្រី បាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍វិទ្យុ RMF FM របស់ប៉ូឡូញថា យើងសង្ឃឹមថាសង្រ្គាមនឹងបញ្ចប់នៅឆ្នាំនេះ។

យោង​តាម​ លោកស្រី Sviridenko អាជ្ញាធរ​អ៊ុយក្រែន​ជឿជាក់​ថា ការ​សន្ទនា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​ លោក Vladimir Putin គឺ​អាច​ទៅ​រួច។

ទន្ទឹមនោះ លោកស្រី បានពន្យល់ថា វាអាចទៅរួច ប៉ុន្តែអ្វីគ្រប់យ៉ាងនឹងអាស្រ័យលើភាពជាក់ស្ដែង។ ការពិភាក្សាអាចត្រូវបានរៀបចំនៅពេលដែលអ៊ុយក្រែន រឹងមាំគ្រប់គ្រាន់ យើងត្រូវជំរុញការការពារជាតិរបស់យើង ដោយបន្ថែមថា ទីក្រុងគៀវ រំពឹងថាប្រធានាធិបតីអាមេរិកលោក Donald Trump ដើរតួនាទីយ៉ាងសកម្មក្នុងដំណើរការចរចានេះ ។

គួរបញ្ជាក់ថា លោកប្រធានាធិបតី Donald Trump ធ្លាប់បានសន្យា នៅមុនចូលកាន់តំណែងផ្លូវការថា លោក នឹងប្រើរយៈពេលដ៏សមស្របមួយ ដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែន ឲ្យជោគជ័យ ៕

ដោយ៖ ពេជ្រ            

Written by 

Related posts

Leave a Comment