កិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនៃការអនុវត្តន៍ការគ្រប់គ្រងសំរាម និងសំណល់រឹងនៅខេត្តកណ្តាល

អភិបាលរងខេត្តកណ្តាលលោក គ្រុយ ម៉ាឡែន នៅថ្ងៃនេះ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តន៍គម្រោង ដើម្បីធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ផ្លាសស្ទិកនៅប្រទេសកម្ពុជា របស់ក្រុមការងារខេត្តកណ្តាល TSU។

លោក គ្រុយ ម៉ាឡែន បានស្នើអជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធ លើកឡើងពីវឌ្ឍនភាពនៃការអនុវត្តន៍គម្រោងក្នុងក្រុង ស្រុក រួមទាំងបញ្ហាប្រឈម និងសំណូមពរនានាផងដែរ។ ទាក់ទងការទុកដាក់សំរាម  អាជ្ញាធរត្រូវតែប្រើប្រាស់ទាំងវិធានការរដ្ឋបាល វិធានការច្បាប់ឱ្យបានតឹងរឹង និងត្រូវផ្សព្វផ្សាយអប់រំបញ្ជ្រាបការយល់ដឹង អំពីការទុកដាក់សំរាម និងសំណល់រឹងឱ្យបានផុលផុស ដល់ស្រទាប់យុវជន កុមារ កម្មករ កម្មការនី និងប្រជាពលរដ្ឋ  ឱ្យពួកគាត់មានការយល់ដឹង និងភ្ញាក់រលឹក ចេះស្រឡាញ់បរិស្ថាន ភាពស្អាត និងបៃតង ហើយចូលរួមសហការជាមួយអជ្ញាធរ ក្នុងការរៀបចំទុកដាក់សំរាម និងសំណល់រឹងបានត្រឹមត្រូវ បញ្ឈប់ការបោះចោលសំរាមពាសវាលពាសកាលតាមទីសាធារណៈ ប្រភពទឹក និងតាមដងផ្លូវជាដើម៕

Written by 

Related posts

Leave a Comment