បាក់ដីនៅឥណ្ឌូនេស៊ី ស្លា.ប់ និងរបួ.សជិត ៣០ នាក់ ខណបាត់ខ្លួន ៥ នាក់

ប៉ូលិសក្នុងតំបន់ និងមន្ត្រីគ្រោះមហន្តរាយ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១៦ នាក់ស្លាប់ និង ១០ នាក់រងរបួស ខណ ៥ នាក់បាត់ខ្លួន បន្ទាប់ពីការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្ត Central Java ប្រទេសឥណ្ឌូនេស៊ី។

លោក Doni Prakoso មេប៉ូលីសនៅទីក្រុង Pekalongan នៃខេត្ត Central Java បញ្ជាក់ប្រាប់ទូរទស្សន៍ក្នុងស្រុកថា មនុស្ស ១៦ នាក់ស្លាប់ និងរងរបួស ១០ នាក់ កំពុងបញ្ជូនទៅមន្ទីរពេទ្យ ។

 លោក Doni បាននិយាយថា ការបាក់ដីវាយប្រហារតំបន់នេះ តាំងពីថ្ងៃចន្ទ ហើយក្រុមអ្នកជួយសង្គ្រោះ កំពុងព្យាយាមស្វែងរកយ៉ាងហោចណាស់ ៥ នាក់ ទៀតដែលបាត់ខ្លួន។

 លោក បានបន្ថែមថា ទឹកភ្លៀងនៅ Pekalongan មានកម្រិតខ្ពស់ណាស់ ហើយតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត គឺស្ថិតនៅតំបន់ជួរភ្នំ។

គួរបញ្ជាក់ថា យោងតាម លោក Bergas Catursasi Penanggugan មន្ត្រីទីភ្នាក់ងារគ្រោះមហន្តរាយក្នុងខេត្ត Central Java បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងស្វែងរកត្រូវពន្យារពេល ដោយសារស្ថានភាពពិបាកចូលទៅដល់តំបន់រងគ្រោះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment