ប្រកាសតែងតាំងលោក ឆាន់ ប៊ុនម៉ាន់ ជាប្រធានសមាគម ខ្មែរ ចិនអាណត្តិទី៨

បន្ទាយមានជ័យ៖ នៅល្ងាចថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២៥នេះ ក្នុងបរិវេណសាលារៀន ផី ឆឹង ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានធ្វើពិធី ប្រកាសទទួលសស្គាល់ មាសសភាព គណៈគ្រប់គ្រងសាលានិងពិធីតែងតាំង លោក ឆាន់ប៊ុន ម៉ាន់ ជាប្រធានសមាគម ខ្មែរ ចិនអាណត្តិទី៨ ឆ្នាំ ២០២៥ ដល់ឆ្នាំ ២០៣០ និងលោក ស៊ាង តូ ហុី ជាអនុប្រធានសមាគម ខ្មែរ ចិន និង សមាជិក ៣៥រូបបន្ថែមទៀត។

ពិធីដោយមានការចូលរួម លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត  លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត សមាជិក ព្រឹទ្ធសភា សមាជិករដ្ឋសភា លោក ឧត្តមសេនីយ៍ ទោសិទ្ធ ឡោះ ស្នងការនគរបាលខេត្ត លោកស្រេង សុផល អភិបាលក្រុង សិរីសោភ័ណ មន្ត្រីអ្នកមុខ អ្នកការ និង សមាគម ខ្មែរ ចិន ជាច្រើននាក់ ។

លោក ឆាន់ ប៊ុន ម៉ាន់ ក្រោយពីបានចេញលិខិត លេខ ០១៣.២០២៥ F របស់សមាគម ខ្មែរ ចិន នៅកម្ពុជា ជាប្រធានសមាគម ខ្មែរ ចិនអាណត្តិទី៨ លោកបានធ្វើការ ប្តេជ្ញាចិត្តថា និងតាំងចិត្តមោះមុត ក្នុងការគ្រប់ គ្រង ដឹកនាំ សមាគម ខ្មែរ ចិន ឲ្យរឹង រិតតែមានការរីកចំរើន ប្រកបដោយសន្តិភាព រវាងបង ប្អូន ខ្មែរ សែ ស្រឡាយចិន ជាកម្លាំងស្មារតី របស់ សមាគម ខ្មែរ-ចិន។

គួរបញ្ជាក់ផងដែរថា លោក ឆាន់ ប៊ុន ម៉ាន ជាប្រធានសមាគម ខ្មែរ  ចិន ចាស់ អាណត្តិទី ៧ គាត់មានបទពិសោធន៍ច្រើនក្នុងកិច្ចការដឹកនាំ សមាគម ខ្មែរ ចិន ខេត្តបន្ទាយមានជ័យ កន្លងមក ហេីយក្នុងអាណត្តិទី ៨ ឆ្នាំ ២០២៥ ដល់ ឆ្នាំ ២០៣០ គឺ លោកឆាន់ ប៊ុន ម៉ាន់ នៅកាន់ ដដែល។


លោក អ៊ុំ រាត្រី បានធ្វើការកោតសរសើរអំពីដំណើរការបោះឆ្នោតពេញកន្លងមក ប្រកបទៅដោយជោគជ័យ ក៏ដូចជាការផ្ដល់ឱកាស ឲ្យសមាជិក ខ្មែរ ចិន  បានយល់កាន់តែច្បាស់ ពីអត្ថប្រយោជន៍ នៃការ ចូលរួមជាសមាគម ខ្មែរ ចិន ។

សមាគម ខ្មែរ ចិន តាមសេក្តីសម្រេច លិខិត លេខ ០១៣.២០២៥ F របស់សមាគម ខ្មែរ ចិន នៅ កម្ពុជា ក្នុង១អាណត្តិ ៥ឆ្នាំត្រូវធ្វើការ បោះឆ្នោត ១ម្តង ការបោះឆ្នោត សមាគម ខ្មែរ ចិន នេះ រដ្ឋបាលខេត្តខេត្តបន្ទាយមានជ័យ បានសហការជា មួយ ប្រធានសមាគម ខ្មែរ ចិនខេត្ត បានរៀបចំ បោះ ឆ្នោត ជ្រើសរើសប្រធានសមាគម ខ្មែរ ចិន ខេត្ត បន្ទាយមានជ័យថ្មីអាណត្តិ ទី ៨ ស្រប តាម ការ ណែនាំ ររបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ព្រោះវាគឺជា ក្បាលម៉ាស៊ីន យ៉ាង សំខាន់ ក្នុង ការ ជួយ ដល់ ការ អភិវឌ្ឍ សមាគម ខ្មែរ ចិន ឲ្យ កាន់តែ មាន ភាព រីក ចម្រើន ពិសេស វា បាន ជួយ ស្រូប យក វិស័យ ឯកជន ទាំង ក្នុង និង ក្រៅ ស្រុក ក្នុង ការ ពង្រីង វិស័យ ទំនាក់ ទំនង រវាង ខ្មែរ ចិន  ក៏ ដូច ជា ផ្តល់ ឱកាស ការងារ ឲ្យ យុវជន មានកា ងារ ធ្វើ ផងដែរ។

ក្នុងពិធីនោះដែរ  សមាគម ខ្មែរ ចិន បានធ្វើពិធីអប អរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន យ៉ាងសប្បាយ រីករាយផងដែរ ហើយលោក ចាស់   ឆាន់ ប៊ុន ម៉ាន់ បានរៀបរាប់អំពី បុណ្យចូលឆ្នាំ ចិនថា បុណ្យចូលឆ្នាំប្រពៃណីចិន គឺជាបុណ្យដ៏សំខាន់បំផុតរបស់ជនជាតិចិន បុណ្យនេះចាប់ផ្ដើមនៅថ្ងៃទី១ តាមចន្ទគតិក្នុងប្រតិទិនចិនហើយបញ្ចប់ទៅវិញនៅថ្ងៃទី ១៥ វិធីនេះត្រូវបានប្រារព្ធឡើងនៅតំបន់ដែលមានជនជាតិចិនឬបងប្អូនជាប់ខ្សែស្រឡាយចិនដ៏ច្រើនសន្ធឹកសន្ធត់ដូចជាប្រទេសកម្ពុជាជាដើម។

បុណ្យចូលឆ្នាំចិនធ្វើឡើងដើម្បីដាស់តឿននិងជំរុញឲ្យជនជាតិចិនទាំងអស់មានភាពរួបរួមសាមគ្គីគ្នា ទោះបីមិនមែនជាបងប្អូនសាច់ញាតិបង្កើតតែចេះស្រឡាញ់គ្នាដូចសាច់ឈាមបង្កើតរួមគ្នាតស៊ូពុះពារទុក្ខលំបាករួមសុខចេះជួយគ្នាទៅវិញទៅមក ជំនះនៅឧបសគ្គទាំងឡាយនៃបរិបទដែលនៅជុំវិញខ្លួន។

សមាគម ចិន ខ្មែរ ខេត្តបន្ទាយមានជ័យបានប្រារព្ធពិធីអបអរសាទរបុណ្យចូលចិនឆ្នាំថ្មីនេះឡើងក្នុងគោលបំណងលើកស្ទួយប្រពៃណីល្អផូរផង់នេះនិងដើម្បីបង្កើនសាមគ្គីភាពតរភាពឲ្យកាន់តែប្រសើរនិងរឹងមាំថិតថេចីរកាលថែមទៀត៕

Written by 

Related posts

Leave a Comment