មេដឹកនាំបណ្តោះអាសន្នស៊ីរី អំពាវនាវឱ្យអ្នកគាំទ្រលោក Assad ទម្លាក់អាវុធចុះ

ប្រធានាធិបតីបណ្តោះអាសន្នស៊ីរី លោក Ahmed al-Sharaa បានអំពាវនាវដល់អ្នកគាំទ្រប្រដាប់អាវុធរបស់អតីតប្រធានាធិបតី លោក Bashar Assad ឱ្យបញ្ចប់ភាពតានតឹងតាមរយៈការបញ្ឈប់ការផ្ទុះអាវុធ ។

លោក al-Sharaa បាននិយាយ ក្នុងវីដេអូមួយនៅលើ Telegram ថា សំណល់នៃអតីតរបបនេះ ត្រូវការគំនិតផ្តួចផ្តើម និងបញ្ឈប់ការប្រឈមមុខដាក់គ្នា ។

លោក ​បាន​សង្កត់​ធ្ងន់​ថា អាជ្ញាធរ​ថ្មី​របស់​ប្រទេស នឹង​រងការយាយី បៀតបៀនពី​អ្នក​ដែល​នៅ​សេសសល់​ពី​របប​ដែល​ដួល​រលំ ដូច្នេះ ​អ្នក​ដែលបន្ត​វាយ​ប្រហារ​លើប្រជាជន​ស្លូតត្រង់នឹង​ត្រូវ​យក​មក​កាត់​ទោស​ដោយ​យុត្តិធម៌ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមីនា ការប៉ះទង្គិចគ្នា បានផ្ទុះឡើងនៅក្នុងតំបន់ផ្សេងៗនៃអភិបាលខេត្ត Latakia រវាងកងកម្លាំងសន្តិសុខស៊ីរី និងក្រុមប្រដាប់អាវុធដែលគាំទ្រអតីតលោកប្រធានាធិបតីស៊ីរី Bashar Assad ។ ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​បំផុត​បាន​កើត​ឡើង​ក្នុង​ក្រុង Jableh ជា​ទីតាំងរបស់​ក្រុម Alawites ដែល​ជា​អ្នក​តំណាង​នៃ​ជនជាតិ​ភាគតិច​សាសនា និងជាកម្មសិទ្ធិរបស់គ្រួសារ​លោក Assad ផងដែរ។ អាជ្ញាធរ​បាន​ដាក់ពង្រាយ​អង្គភាព​កងទ័ព​ចំនួន ​៣ អង្គភាព និង​រថពាសដែក​ រួមទាំងការ​ដាក់​បម្រាម​គោចរ​ក្នុង​ទីក្រុង​ធំៗ​ ៕

ដោយ៖ ពេជ្រ                

Written by 

Related posts

Leave a Comment