ក្លិបប្រេស៊ីល FC Santos ត្រូវបានរបាយការណ៍បង្ហាញថា បានឈានដល់កិច្ចព្រមព្រៀង សម្រាប់ការនាំយកខ្សែប្រយុទ្ធឆ្នើម Neymar វិលមកកាន់ក្លិបជាថ្មីវិញ ពីក្លិបអារ៉ាប៊ីសាអូឌីត Al-Hilal ក្នុងលក្ខណ្ឌខ្ចីជើងរយៈពេល ៦ខែ ហើយការប្រកាសជាផ្លូវការនឹងធ្វើឡើងនៅពេលខាងមុខនេះ ។
ប្រធានក្លិប Santos លោក Marcelo Teixeira ជាមួយនាយកប្រតិបត្តិលោក Pedro Martins និងអ្នកតំណាងរបស់ខ្សែប្រយុទ្ធ Neymar បានសម្រេចកិច្ចព្រមព្រៀងជាមួយក្លិបលើកិច្ចការចំណាយទឹកប្រាក់សម្រាប់ Neymar ។
ទាក់ទងមកការវិញត្រលប់មកលីគក្នុងស្រុកនេះ Neymar ក៏បានបង្ហាញឆន្ទៈថា នេះគឺជាការសម្រេចចិត្ត ដោយបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ឪពុក និងភ្នាក់ងារថាចង់ត្រលប់ទៅកាន់ក្លិបដែលបានបង្ហាញភាពលេចធ្លោចំពោះរូបគេ បើទោះបីជាមានការចាប់អារម្មណ៍ពីក្លិប Chicago Fire FC ពីលីគសហរដ្ឋអាមេរិក Major League Soccer ក៏ដោយ៕