គ្មានវត្តមានសភាអ៊ុយក្រែនសម្បីម្នាក់ ក្នុងថ្ងៃពិសេសរបស់លោក ត្រាំ

រដ្ឋបាលប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ មិនបានអញ្ជើញសមាជិកសភាអ៊ុយក្រែនណាម្នាក់ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន អំឡុងពិធីសថ្បចូលកាន់តំណែងផ្លូវការនោះទេ។ នេះបើយោងតាម សមាជិកសភាអ៊ុយក្រែន លោក Alexander Dubinsky ។

លោក Dubinsky បានបញ្ជាក់ថា នេះក៏ដោយសារតែសមាជិកសភាអ៊ុយក្រែន អវត្តមានក្នុងការចូលរួមកម្មវិធីសន្ទនាមួយដែលរៀបចំឡើងដោយរដ្ឋបាលលោក ត្រាំ ដូចគ្នា។

ទន្ទឹមនោះ លោក បន្ថែមថា វាគួរអោយកត់សំគាល់ដែលក្រុមលោក ត្រាំ មិនបានអញ្ជើញអ្នកនយោបាយអ៊ុយក្រែនណាមួយពីសភា ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ។

លោក Dubinsky ក៏បានរំលឹកឡើងវិញពីទង្វើរបស់លោក Zelensky និងរដ្ឋបាលលោក ព្យាយាមប្រឌិតករណីផ្លូវច្បាប់ប្រឆាំងនឹងលោកត្រាំ កាលពីពេលកន្លងទៅ ។

គួរបញ្ជាក់ថា ពិធីសថ្បចូលកាន់តំណែងលោក ដូណាល់ ត្រាំ បានធ្វើឡើងនៅថ្ងៃនេះ ដើម្បីសម្រេចជាផ្លូវការ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment