អ៊ីស្រាអែល​ អនុម័ត​ជា​ផ្លូវការ​នូវ​ផែនការ​កាន់កាប់​ក្រុង​ហ្គាហ្សាទាំងស្រុង

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អគ្គសេនាធិការអ៊ីស្រាអែល លោក Eyal Zamir បានអនុម័តជាផ្លូវការនូវផែនការមួយកាលពីថ្ងៃអាទិត្យ ដើម្បីកាន់កាប់ទីក្រុង Gaza ទាំងស្រុង ដោយមិនលើកលែង។

 រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Katz គ្រោងនឹងអនុម័តជាផ្លូវការនូវផែនការនេះនៅថ្ងៃអង្គារសប្តាហ៍នេះផងដែរ។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍ផ្លូវការរបស់អ៊ីស្រាអែល។

 លោក Kan បាននិយាយថា គណៈរដ្ឋមន្ត្រីសន្តិសុខ និងនយោបាយនឹងជួបប្រជុំគ្នានៅចុងសប្តាហ៍នេះ ដើម្បីអនុម័តផែនការនេះ។ លោកបន្ថែមថា លោក Nitzan Alon មន្ត្រីកងទ័ពទទួលបន្ទុកអ្នកទោស និងចំណាប់ខ្មាំងបានចូលរួមក្នុងការពិភាក្សាដែលនាំទៅដល់ការសម្រេចចិត្តទាំងស្រុងលើផែនការខាងលើនេះ។

 ផែនការនេះរួមបញ្ចូលទាំងការជម្លៀសប្រជាជនប៉ាឡេស្ទីនដោយបង្ខំយ៉ាងទូលំទូលាយក្នុងរយៈពេលយ៉ាងតិចពីរសប្តាហ៍ ដោយចាប់ផ្តើមជាមួយនឹងប្រតិបត្តិការយោធា បន្តដោយការចូលទៅក្នុងទីក្រុងនេះបន្តិចម្តងៗ។ អាជ្ញាធរអ៊ីស្រាអែលនឹងបង្ហាញផែនការជម្លៀសប្រជាជនប៉ាទ្បេស្ទីននេះទៅកាន់មន្ត្រីអាមេរិកតាមសំណើរបស់ពួកគេ។

តាមទូរទស្សន៍ប៉ុស្តិ៍លេខ ១២ បានរាយការណ៍ថាផែនការនេះនឹងត្រូវបានផ្តល់សច្ចាប័នដោយរដ្ឋាភិបាលមុនដំណាច់សប្តាហ៍នេះ។

គួររំលឹកថា កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៥ គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលបានអនុម័តសំណើរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ដើម្បីកាន់កាប់តំបន់ Gaza បន្តិចម្តងៗ ដោយចាប់ផ្តើមពីទីក្រុង Gaza ។

 សាក្សីបានប្រាប់សារព័ត៌មាន Anadolu ដែលជាផ្នែកនៃផែនការ នៅថ្ងៃទី ១១ ខែសីហា កងកម្លាំងអ៊ីស្រាអែលបានបើកការវាយប្រហារដ៏ធំមួយលើសង្កាត់ al-Zaytoun រួមទាំងការរុះរើផ្ទះដោយប្រើមនុស្សយន្តផ្ទុកគ្រឿងផ្ទុះ ការវាយប្រហារដោយកាំភ្លើងធំ ការបាញ់កាំភ្លើងចៃដន្យ និងការផ្លាស់ទីលំនៅដោយបង្ខំ។

អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៦១,៩០០ នាក់នៅតំបន់ហ្គាហ្សាចាប់តាំងពីខែតុលា ឆ្នាំ ២០២៣។ យុទ្ធនាការយោធាបានបំផ្លិចបំផ្លាញតំបន់ជុំវិញ និងនាំឱ្យវាឈានដល់ភាពអត់ឃ្លាន។ កាលពីខែវិច្ឆិកាឆ្នាំមុន តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួនលោក Netanyahu និង Gallant ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅហ្គាហ្សា។

 អ៊ីស្រាអែល​ក៏​ប្រឈមមុខ​នឹង​សំណុំរឿង​ប្រល័យពូជសាសន៍​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​សម្រាប់​សង្រ្គាម​នៅ​ក្នុង​តំបន់​ព័ទ្ធជុំវិញ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment