ក្រុមបាល់ទាត់សៀមរាបយូណាយធីត បានក្លាយជាម្ចាស់ជើងឯកបាល់ទាត់កុមារ 4×4 Cambodian Cup និងទទួលបានសំបុត្រយន្តហោះទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទឹកដីជប៉ុន ក្រោយយកឈ្នះក្រុមកុមារ Young Dragons ដោយបាល់កាត់សេចក្ដី (ប៉េណាល់ទី)នៅទីលានវិឡាល័យព្រះស៊ីសុវត្ថ កាលពីម្សិលមិញ។ សូមជម្រាបថា ការប្រកួតនេះបានរៀបចំដោយអតីតអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda៕
