TikTok ប្រើបានវិញហើយនៅអាមេរិក

ក្រុមហ៊ុន TikTok បានឲ្យដឹងថា យើងកំពុងស្ថិតនៅក្នុងដំណើរការស្តារសេវាកម្មឡើងវិញដល់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក។ កម្មវិធីចែករំលែកវីដេអូបានបិទជាបណ្ដោះអាសន្ន ដោយសារច្បាប់ហាមឃាត់ចូលជាធរមានកាលពីថ្ងៃអាទិត្យម្សិលមិញ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ TikTok បានឲ្យដឹងថា ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បានផ្តល់ភាពច្បាស់លាស់ និងការធានាដ៏ជាក់លាក់ដល់អ្នកផ្តល់សេវារបស់ក្រុមហ៊ុនខណច្បាប់ហាមឃាត់ បាននិយាយថា ពួកគេនឹងប្រឈមមុខនឹងការពិន័យប្រសិនបើផ្តល់ TikTok ដល់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក។លោក Trump នឹងចូលកាន់តំណែងនៅថ្ងៃចន្ទនេះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថាការស្ដារសេវាកម្មឡើងវិញគឺជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោក Trump ខណដែលលោកបានបង្ហោះនៅលើគេហទំព័រ Truth Social របស់គាត់ លោក Trump បាននិយាយថា លោកនឹងចេញដីកាប្រតិបត្តិមួយនៅថ្ងៃចន្ទ ដើម្បីបន្តរយៈពេលប្រើប្រាស់ Tik Tok នៅមុនពេលច្បាប់ហាមឃាត់ចូលជាធរមាន។ ប្រព័ន្ធផ្សព្វផ្សាយក៏បានរាយការណ៍ដែរថាTikTok មានរួចហើយសម្រាប់អ្នកប្រើប្រាស់មួយចំនួន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment