លោក Xi Jinping ចូលរួមនិងប្រសិទ្ធពរឆ្នាំថ្មីជូនចំពោះអតីតយុទ្ធជននៃកងទ័ពរំដោះប្រជាជនចិនទាំងមូល

គណៈកម្មាធិការយោធាមជ្ឈិមចិនរៀបចំធ្វើការសម្តែងសិល្បៈអបអរឆ្នាំថ្មីប្រពៃណីចិន ដើម្បីសួរសុខទុក្ខកម្មាភិបាលអតីតយុទ្ធជននៃកងទ័ពរំដោះប្រជាជនចិនប្រចាំនៅទីក្រុងប៉េកាំង លោក Xi Jinping ចូលរួមនិងប្រសិទ្ធពរឆ្នាំថ្មីជូនចំពោះអតីតយុទ្ធជននៃកងទ័ពរំដោះប្រជាជនចិនទាំងមូលខណៈពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីចិនខិតចូលមកដល់   នៅថ្ងៃទី ១៧ ខែមករានៅទីក្រុងប៉េកាំង គណៈកម្មាធិការយោធាមជ្ឈិមចិនបានប្រារព្ធធ្វើការសម្តែងសិល្បៈអបអរសាទរឆ្នាំថ្មីចិន ដើម្បីសម្តែងការសួរសុខទុក្ខចំពោះកម្មាភិបាលអតីតយុទ្ធជននៃកងទ័ពរំដោះប្រជាជនចិនប្រចាំនៅទីក្រុងប៉េកាំង។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន  ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរូមទស្សនាការសម្តែងសិល្បៈ និងបានសម្តែងការសួរសុខទុក្ខ និងប្រសិទ្ធពរឆ្នាំថ្មីជូនចំពោះសមមិត្តអតីតយុទ្ធជនដែលមានវត្តមាន និងកម្មាភិបាលយោធាចូលនិវត្តន៍នៃកងទ័ពទាំងមូល។

លោក Xi Jinping បានរំលឹកជាមួយអង្គប្រជុំគ្រប់រូបនូវសមិទ្ធផលសំខាន់ៗដែលទទួលបានក្នុងកិច្ចការបក្ស ជាតិ និងយោធាក្នុងឆ្នាំកន្លងទៅ។ សមមិត្តអតីតយុទ្ធជនបានសម្តែងជាឯកច្ឆ័ន្ទថា គួរតែរួបរួមយ៉ាងជិតស្និទ្ធបន្ថែមទៀតនៅជុំវិញគណៈកម្មាធិការមជ្ឈិមបក្សដែលមានលោក Xi Jinping ជាស្នូល ប្រកាន់ខ្ជាប់នូវការអនុវត្តតាមការណែនាំរបស់គំនិតសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping  អនុវត្តយ៉ាងស៊ីជម្រៅនូវគំនិតស្តីពីការពង្រឹងកម្លាំងយោធា របស់លោក Xi Jinping  បន្តខិតខំប្រឹងប្រែងដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការសម្រេចបាននូវគោលដៅមួយសតវត្សនៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ក៏ដូចជាការជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសខ្លាំង និងការស្តារភាពរុងរឿងរបស់ប្រជាជាតិឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ៕

Written by 

Related posts

Leave a Comment