West Ham បានចុះហត្ថលេខាលើខ្សែការពារ Kyle Walker-Peters ដោយគ្មានតម្លៃខ្លួន ក្នុងទីផ្សារដោះដូរកីឡាករលើកទី២ ប្រចាំឆ្នាំ២០២៥ ។
ខ្សែការពារពេញវ័យ ២៨ ឆ្នាំរូបនេះ ទើបចូលលេងបាន ២ប្រកួតជាមួយអង់គ្លេស បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៣ឆ្នាំលេងឱ្យ West Ham បន្ទាប់ពីផុតកិច្ចសន្យាជាមួយ Southampton ដែលបានធ្លាក់ទៅលេងក្នុងក្របខណ្ឌទី២ អង់គ្លេស Championship។
Walker-Peters បានក្លាយជាសមាជិកថ្មីទី៣ សម្រាប់ក្លិបលេងនៅ Premier League មួយនេះ ក្រោយការមកដល់របស់ខ្សែការពារសេណាហ្គាល់ El Hadji Malick Diouf ក្នុងតម្លៃ ១៩លានផោនពីក្លិប Slavia Prague និងខ្សែការពារ Jean-Clair Todibo ពីក្លិប Nice។ ដូចគ្នានោះដែរ ពួកគេក៏បានលក់ខ្សែបម្រើស្លាប Mohammed Kudus ឱ្យក្លិបរួមលីគ Tottenham Hotspur ក្នុងតម្លៃ ៥៥លានផោនផងដែរ៕
