ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ សប្តាហ៍ទី១៨ ជុំទី២ ល្ងាចនេះគឺមាន២គូលើទីលានផ្សេងៗគ្នា ដោយក្រុមឡាយហ្វ ខេត្តព្រះសីហនុ ទទួលក្រុមកំពូលតារាងភ្នំពេញ នៅកីឡដ្ឋាន Life FC ខណៈអង្គរថាយហ្គឺរ ជួប ណាហ្គាវើលដ៍ នៅកីឡដ្ឋានអង្គរថាយហ្គឺរ នៅវេលាម៉ោង១៨៖០០នាទីដូចគ្នា៕
