ខ្សែប្រយុទ្ធ Erling Haaland របស់ក្រុមមេឃខៀវ Manchester City បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីមួយជាមួយក្លឹបដែលនឹងរក្សារូបគេនៅកីឡដ្ឋាន Etihad រហូតដល់ឆ្នាំ ២០៣៤។
កីឡាករសញ្ជាតិន័រវេសបានចូលរួមជាមួយ Man City ពី Dortmund ក្នុងឆ្នាំ ២០២២ ហើយបានស៊ុតបញ្ចូលទីបាន ១១១គ្រាប់ក្នុងការបង្ហាញខ្លួន១២៦ ប្រកួតសម្រាប់ក្លឹបចាប់តាំងពីពេលនោះមក។
កិច្ចព្រមព្រៀងពីមុនរបស់ខ្សែប្រយុទ្ធ ដែលត្រូវបានគេរាយការណ៍ថា នឹងត្រូវផុតកំណត់នៅឆ្នាំ ២០២៧។ កិច្ចសន្យាថ្មីរបស់ Haaland នឹងឃើញខ្សែប្រយុទ្ធរូបនេះនៅជាមួយ Man City រហូតដល់ថ្ងៃខួបកំណើតវ័យ៣៤ឆ្នាំ របស់គេ ប្រសិនបើគាត់ស្នាក់នៅក្លឹបរហូតដល់ផុតកំណត់ក្នុងរយៈពេល ៩ ឆ្នាំកន្លះ។
រយៈពេលនៃកិច្ចព្រមព្រៀងរបស់ Haaland គឺវែងបំផុតនៅក្នុងក្របខ័ណ្ឌ Premier League ដោយបំបែកកិច្ចសន្យារយៈពេល ៩ ឆ្នាំដែល Cole Palmer បានចុះហត្ថលេខាជាមួយ Chelsea កាលពីខែសីហាឆ្នាំមុន៕