កីឡា ៖ យោងតាមការអះអាងពីលោក Pep Muñoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានឱ្យដឹងថាការប្រកួតទល់នឹង អាយអេសអាយ ដង្កោសែនជ័យនៅស្អែកនេះ នឹងបន្តគ្មានវត្តមានខ្សែបម្រើកណ្តាល Ryo Fujii ដដែល ដោយសាររបួសប្រអប់ជើងរូបគេមិនទាន់ជាសះស្បើយ។
គួរម្លឹកថា បញ្ហារបួសខាងលើនេះរបស់ Ryo Fujii កើតទ្បើង អំទ្បុងពេលប្រកួតប៉ះគ្នាជាមួយនឹងបឹងកេត កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈដែលការប្រកួតនេះបានធ្វើឱ្យរូបគេបង្ខំចិត្តផ្លាស់ប្តូរចេញនៅនាទីទី ១២ ក្នុងវគ្គទី ១ តែម្តង។
សូមជម្រាបថា ព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារកីឡដ្ឋានខេត្តស្វាយរៀង ទទួលក្រុម អាយអេសអាយ ដង្កោសែនជ័យ នៅវេលាម៉ោង១៨៖០០នាទីល្ងាច ក្នុងសប្ដាហ៍ទី១៣ នៃក្របខណ្ឌ Cambodian Premier League៕