​ចាន់​ វឌ្ឍនាកា បានបង្ហោះសារមួយបែបនេះ ក្រោយរងរបួសដាច់សសៃពួរជង្គង់ខាងឆ្វេង

ខ្សែប្រយុទ្ធ ចាន់​ វឌ្ឍនាកា បានបង្ហោះសារនៅលើ Facebook ផ្ទាល់ខ្លួនមួយកាលពីម្សិលមិញ ក្រោយលទ្ធផលថតស្គេន (MRI) បានបង្ហាញថា រូបគេ ដាច់សសៃពួរជង្គង់ខាងឆ្វេង (ACL) និង ការដាច់បែកទ្រនាប់ឆ្អឹងខ្ចីជង្គង់ (meniscus)។

សាររបស់ ចាន់​ វឌ្ឍនាកា បានសសេរថា ជម្រាប ពុកម៉ែ អុំពូមីង យាយតា បងប្អូនទាំងអស់គ្នា គ្រប់យ៉ាងគឺត្រូវតែទទួលយកទោះជាលទ្ធផលបែបណាក៏ដោយ ខ្ញុំត្រូវទទួលបាននៅលទ្ធផលដល់អាក្រក់មួយគឺរងការដាច់សសៃពួរជង្គង់ខាងឆ្វេង (ACL) និង ការដាច់បែកទ្រនាប់ឆ្អឹងខ្ចីជង្គង់ (meniscus) សូមបញ្ចាក់ផងដែថារបួសនេះមិនមែនជារបួសចាស់ដែលកើតឡើងកាលពីឆ្នាំ២០២២នោះទេ គឺវាបានកើតឡើងនៅជើងខាងឆ្វេងវិញម្ដង អរគុណគ្រប់គ្នានៅការបារម្ភ និង ជូនពរមកកាន់ខ្ញុំ គ្រប់យ៉ាងគឺរង់ចាំការប្រជុំដើម្បីសម្រេចធ្វើតាមក្រុមគ្រូពេទ្យជំនាញ។

សូមជម្រាបថា នេះក៏ជាលើកទី ២ ក្នុងអាជីពរបស់​ ចាន់​ វឌ្ឍនាកា ដែលបានដាច់សរសៃពួរជង្គង់ ACL ខាងឆ្វេង ខណៈដែលលើកទី ១ រូបគេរងរបួសដាច់សរសៃជង្គង់ ACL ខាងស្តាំ ក្នុងអំទ្បុងពេលប្រកួតក្នុងពានរង្វាន់មិត្តភាព Prince Beer Pre-Season Cup ឆ្នាំ២០២២ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២៕

Written by 

Related posts

Leave a Comment