យោងតាមសារព័ត៌មាន Siam Sport បានឲ្យដឹងថា ប្រធានសមាគមកីឡាបាល់ទាត់ថៃ (FAT) លោកស្រី Madam Pang ចង់អញ្ជើញវៀតណាម ដែលជាម្ចាស់ជើងឯក ASEAN Cup 2024 ចូលរួមប្រកួតពាន King’s Cup 2025។
លោកស្រី Madam Pang បាននិយាយថា “យើងចង់អញ្ជើញវៀតណាមឱ្យចូលរួមក្នុងការប្រកួតពានរង្វាន់ King’s Cup 2025។ ការចូលរួមរបស់ពួកគេអាចជួយយើងឱ្យទទួលបានជោគជ័យក្នុងការនាំយកការប្រកួតទៅកាន់ខេត្តផ្សេងៗដូចជា Chiang Mai និង Songkhla” ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសថៃបានផ្លាស់ប្តូរពានរង្វាន់ King’s Cup ពីពហុកីឡដ្ឋានជាតិ Rajamangala ទៅទីតាំងតូចៗដើម្បីបង្កើនភាពទាក់ទាញរបស់ខ្លួន។ សម្រាប់ការប្រកួតឆ្នាំ 2025 កីឡដ្ឋាន Supachalasai ក្នុងទីក្រុងបាងកក កំពុងស្ថិតក្រោមការពិចារណា។
ទោះយ៉ាងណា វាមិនប្រាកដថាតើវៀតណាមនឹងទទួលយកការអញ្ជើញនោះឬយ៉ាងណា។ នៅឆ្នាំ 2024 វៀតណាមក្រោមការបង្វឹក Kim Sang-sik មិនបានចូលរួមក្នុងការប្រកួតនេះទេ។ វៀតណាមបានប្រកួតចុងក្រោយក្នុងពានរង្វាន់ King’s Cup ក្នុងឆ្នាំ 2019 ។ពានរង្វាន់ King’s Cup ឆ្នាំ 2024 មានម្ចាស់ផ្ទះថៃ តាហ្ស៊ីគីស្ថាន ស៊ីរី និងហ្វីលីពីន។ ទីបំផុតថៃឈ្នះជើងឯកដោយយកឈ្នះស៊ីរី ២-១ នៅវគ្គផ្ដាច់ព្រ័ត្រ៕