Trump បន្ទោស Biden ខ្លាំងៗថា ខ្វះខាតសម្បីតែទឹកពន្លត់ភ្លើង

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ បានដាក់បន្ទុកលើអ្នកប្រជាធិបតេយ្យ គឺលោក Joe Biden និងអភិបាលរដ្ឋកាលីហ្វ័រញ៉ា ជុំវិញអគ្គីភ័យដែលកំពុងឆាបឆេះនៅរដ្ឋ Los Angeles ។

លោក Trump បានចោទប្រកាន់អភិបាលរដ្ឋ លោក Gavin Newsom ពីការបរាជ័យជាច្រើន រួមទាំងការខ្ជះខ្ជាយទឹក សម្រាប់ប្រើដើម្បីពន្លត់ភ្លើងដើម្បីការពារផ្ទះសម្បែងពលរដ្ឋ ។

 លោក Trump បាននិយាយ នៅលើបណ្តាញសង្គម Truth Social ថា លោក Gavin Newscum គួរតែលាលែងពីតំណែង ព្រោះនេះជាកំហុសរបស់លោក ។

ទន្ទឹមនោះ លោក Trump បានបន្ថែមថា ការឡើងកាន់តំណែងជាផ្លូវការរបស់លោក នៅថ្ងៃទី ២០ ខែមករានេះ នឹងមិនអាចពន្លត់ភ្លើងដ៏សាហាវនេះ ទាន់ពេលវេលាទេ។

លោក បន្តថា នេះបង្ហាញពីភាពអសមត្ថភាពជារួម និងការគ្រប់គ្រងមិនត្រឹមត្រូវរបស់លោក Joe  Biden និងលោក Newscum ។

គួរបញ្ជាក់ថា មកដល់ពេលនេះ រដ្ឋ Los Angeles កំពុងមានភ្លើងឆេះ ៤ កន្លែង ដែលបន្តរីករាលដាលកាន់តែធំឡើងៗ ខណអាជ្ញាធររដ្ឋ កំពុងខ្វះខាតឧបករណ៍ពន្លត់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment