រុស្ស៊ី កំពុងតាមដានការទាមទាររបស់អាមេរិកដើម្បីយកកាណាដា និងកោះហ្គ្រីនទ្បែន

លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រិមទ្បាំង បានលើកទ្បើងថា  “យើងកំពុងតែតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍន៍នៃការទាមទាររបស់អាមេរិកដើម្បីគ្រប់គ្រងលើប្រទេសកាណាដា និងហ្គ្រីនទ្បែប។ លោកថា ករណីដ៏អស្ចារ្យទាំងនេះវាមិនទាន់ហួសពេលសម្រាប់ការថ្លែងនៅឡើយទេ”។ ប៉ុន្តែលោកជឿថាបញ្ហានេះជាផ្នែកមួយនៃទំនាក់ទំនងទ្វេភាគីរវាងទីក្រុងវ៉ាស៊ីនតោន ជាមួយអូតាវ៉ា និងកូប៉ិនហាកប៉ុណ្ណោះ។ លោក Dmitry Peskov បានលើកទ្បើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ។

លោកបានកត់សម្គាល់ក្នុងការឆ្លើយតបទៅនឹងសំណួររបស់ TASS ថា “តាមពិត ការអះអាងបែបនេះគឺភាគច្រើនជាផ្នែកនៃទំនាក់ទំនងទ្វេភាគីរបស់សហរដ្ឋអាមេរិកជាមួយប្រទេសដាណឺម៉ាក និងប្រទេសដទៃទៀត”។ លោកបានបន្ថែមថា  “យ៉ាងណាក៏យើងក៏កំពុងតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍន៍ដ៏អស្ចារ្យទាំងនេះ។

ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃទី ៧ ខែមករាថា Greenland គួរតែចូលរួមជាមួយសហរដ្ឋអាមេរិកដើម្បីធានាសន្តិសុខជាតិនិងការការពារប្រឆាំងនឹងការគំរាមកំហែងរបស់ចិននិងរុស្ស៊ី។  លោក Trump បាននិយាយបែបនោះក្នុងអំឡុងពេលអាណត្តិប្រធានាធិបតីដំបូងរបស់គាត់នៅឆ្នាំ ២០១៩ ដោយលោកថា សហរដ្ឋអាមេរិកអាចទិញ Greenland ដែលបច្ចុប្បន្នជាផ្នែកមួយនៃប្រទេសដាណឺម៉ាក និងមានសិទ្ធិស្វ័យភាពដ៏ទូលំទូលាយ។ ក្នុងករណីទាំងពីរនេះ អាជ្ញាធរនៅហ្គ្រីនឡែន និងដាណឺម៉ាកបានច្រានចោលគំនិតនេះថាជារឿងគួរឱ្យអស់សំណើច។

លើសពីនេះ លោក Trump ក៏បាននិងកំពុងផ្សព្វផ្សាយយ៉ាងសកម្មនូវគំនិតនៃការចូលរួមជាមួយសហរដ្ឋអាមេរិកជារដ្ឋទី ៥១ របស់ខ្លួននៃប្រទេសកាណាដា ផងដែរ។ លោកបានចង្អុល​បង្ហាញ​ថា ទង្វើ​នេះ​នឹង​មិន​ត្រឹម​តែ​ធានា​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កាណាដា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ការពារ​ប្រទេស​ពី​ការ​គំរាម​កំហែង​ពី​ខាង​ក្រៅ​ផង​ដែរ សំខាន់ការប្រើឥទ្ធិពល របស់នាវា​រុស្ស៊ី និង​ចិន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment