រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានព្រមានប្រឆាំងនឹងការកើតមានម្ដងទៀតនៃជម្លោះរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដោយនិយាយថា ការជ្រៀតចូលនៃកម្លាំងខាងក្រៅ បន្ថែមនាំឲ្យវាបន្តអូសបន្លាយ។

លោក Wang បាននិយាយ នៅក្នុងសន្និសីទកាសែតរួមជាមួយរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot ថា ជម្លោះយោធានាពេលថ្មីៗនេះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ មិនគួរកើតឡើងម្តងទៀតទេ ពីព្រោះសង្រ្គាមនឹងមិនមែនជាដំណោះស្រាយបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នោះទេ។
លោក Wang បានបន្ថែមថា ការប្រើប្រាស់កងកម្លាំង គួរតែស្របនឹងប្រយោជន៍សន្តិភាពជាតិ មិនមែនអ្នកណាឈ្នះចាញ់នោះទេ។
ទន្ទឹមនោះ រដ្ឋមន្ត្រីរូបនេះ ក៏បានអំពាវនាវឱ្យដោះស្រាយបញ្ហាប៉ាឡេស្ទីន និងជម្លោះនៅហ្គាហ្សា ដោយនិយាយថា សង្គ្រាមនៅទីនោះមិនអាចទុកចោលឡើយ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានថមថយបន្ទាប់ពីការប្រកាសបទឈប់បាញ់របស់សហរដ្ឋអាមេរិក ៕

ដោយ៖ ពេជ្រ