មនុស្សយ៉ាងហោចណាស់ ៤១ នាក់ រួមទាំងស្ត្រី និងកុមារ ត្រូវខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណសម្លាប់ បន្ទាបីពីបើកការបាញ់ប្រហារលើក្បួនរថយន្តក្រុងដឹកអ្នកដំណើរចំនួន ២០០ គ្រឿង ដែលឆ្លងកាត់តំបន់ដាច់ស្រយាលនៃប្រទេសប៉ាគីស្ថាន។
យោងតាមស្នងការរងប៉ូលិសក្នុងតំបន់ បានឱ្យដឹងថា រថយន្តទាំងនោះរងការវាយប្រហារនៅពេលធ្វើដំណើរឆ្លងកាត់ស្រុកកុលសម្ព័ន្ធ Kurram ក្នុងប្រទេសប៉ាគីស្ថាន នៅជិតព្រំដែនអាហ្វហ្គានីស្ថាន។
ទន្ទឹមនោះ អ្នកនាំពាក្យខេត្ត បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្មាន់កាំភ្លើងដំបូងគឺកំណត់គោលដៅលើប៉ូលិស ដែលអមដំណើរនោះទេ ។
ក្បួនរថយន្តនេះ ក៏មានប៉ូលិសការពារផងដែរ បន្ទាប់ពីមានអំពើហិង្សាផ្នែកនិកាយជាច្រើនខែក្នុងតំបន់ដែលបានឆក់យកជីវិតមនុស្សរាប់សិបនាក់ក្នុងឆ្នាំនេះ។
ទោះជាយ៉ាងណា ប៉ូលិស បានបញ្ជាក់ថា មនុស្ស ៤១ នាក់ ស្លាប់ក្នុងការវាយប្រហារនេះ និង ១៦ នាក់ ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ។
លោក Nadeem Aslam Chaudhry ប្រធានលេខាធិការនៃខេត្ត Khyber Pakhtunkhwa បានប្រាប់ទីភ្នាក់ងារព័ត៌មានថា ការវាយប្រហារនេះគឺជាសោកនាដកម្មដ៏ធំមួយជាមួយនឹងចំនួនអ្នកស្លាប់ទំនងជាកើនឡើង ផងដែរ។
គួរបញ្ជាក់ថា ទីក្រុង Kurram នៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន ក៏មានព្រំប្រទល់ជាប់ខេត្តមួយចំនួនរបស់អាហ្វហ្គានីស្ថាន ដែលជាជម្រករបស់ក្រុមសកម្មប្រយុទ្ធ Shia រួមទាំងក្រុមរដ្ឋអ៊ីស្លាម និងក្រុម Tehrik-e-Taliban Pakistan (TTP) ផងដែរ ៕
ដោយ៖ ពេជ្រ