វេណេស៊ុយអេឡា ចោទអាមេរិកថា ព្យាយាមលួចធនធានប្រេង និងឧស្ម័ននៅការ៉ាប៊ីន

អនុប្រធានាធិបតី លោកស្រី Delcy Rodriguez បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក កំពុងព្យាយាមធ្វើឱ្យខូចខាតកិច្ចព្រមព្រៀងឧស្ម័នរបស់វេណេស៊ុយអេឡា នៅក្នុងតំបន់ការ៉ាប៊ីន។

ថ្លែងតាមរយៈសន្និសីទតាមទូរស័ព្ទនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីនៃវេទិកាប្រទេសនាំចេញឧស្ម័ននៅទីក្រុងដូហា ប្រទេសកាតា លោកស្រី Rodriguez បានថ្កោលទោសអ្វីដែលលោកស្រីហៅថា «ការគំរាមកំហែងបង្កសង្គ្រាម» របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា និងតំបន់ការ៉ាប៊ីន។

លោកស្រី បានបន្ថែមថា អាមេរិក ព្យាយាមលួចយកធនធានអ៊ីដ្រូកាបូន ប្រេង និងឧស្ម័នរបស់យើង។

លោកស្រី បន្តថា ប្រទេសវេណេស៊ុយអេឡា នឹងបន្តការពារការប្រើប្រាស់អធិបតេយ្យភាពនៃធនធានធម្មជាតិរបស់ខ្លួន រួមទាំងប្រេង និងឧស្ម័ន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការអភិវឌ្ឍរួមគ្នា។

គួរបញ្ជាក់ថា ប្រទេសវេណេស៊ុយអេឡា កំពុងមានភាពតានតឹងជាមួយអាមេរិកពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ដែលកន្លងមកក្រុងវ៉ាស៊ីនតោន បានវាយប្រហារទូក ៨ គ្រឿង ដែលអះអាងថាចេញមកពីទឹកដីក្រុងការ៉ាកាស៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment