នាយករដ្ឋមន្ត្រីថៃ ដាក់លិខិតលាលែងពីតំណែងទៅសភា រង់ចាំការអនុម័ត

នាយករដ្ឋមន្រ្តីថៃ លោកស្រី អ៊ីង ផែថងថាន ស៊ីណាវ៉ាត្រា បានធ្វើលិខិតលាលែងពីតំណែង កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នេះដាក់ទៅកាន់សភា ដើម្បីត្រៀមបោះឆ្នោតអនុម័តចុងក្រោយ នៅវេលាម៉ោង ៩ ព្រឹកនេះ។

ការដាក់នូវលិខិតលាលែងពីតំណែងនេះ កើតឡើង បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាជនថៃលើលោកស្រី ជុំវិញការបែកធ្លាយសំឡេងសន្ទនាជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

ទន្ទឹមនោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់គណបក្ស Bhumjaithai ដែល​ជាគណបក្ស​​ធំ​ទី​ ២​ ក្នុងរដ្ឋាភិបាល​​ចម្រុះ​ថៃ​ ដឹកនាំ​ដោយ​គណបក្ស​ភឿថៃរបស់លោកស្រី អះអាងថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួនក៏បានកោះប្រជុំ និងយល់ព្រមជាឯកច្ឆ័ន្ទ ដើម្បីចាកចេញពីរដ្ឋាភិបាល ហើយរដ្ឋមន្ត្រី​ទាំងអស់​ក្នុងគណបក្ស​ ក៏ដាក់​សំណើ​លាលែង​ពី​តំណែង​ទៅ​នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ផងដែរ។

គណបក្ស Bhumjaithai បានអំពាវនាវឱ្យនាយករដ្ឋមន្រ្តី លោកស្រី អ៊ីង ផែថងថាន ស៊ីណាវ៉ាត្រា ទទួលខុសត្រូវចំពោះការធ្វើឱ្យប្រទេសបាត់បង់សេចក្តីថ្លៃថ្នូរ កិត្តិយស ការគោរពចំពោះប្រជាជន និងកងកម្លាំងប្រដាប់អាវុធ។

សេចក្តីថ្លែងការណ៍បក្សដដែល បានបន្ថែមថា គណបក្សត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រជាជនថៃ គាំទ្រកងទ័ព និងជួយមន្ត្រីទាំងអស់ការពារអធិបតេយ្យភាព ទឹកដី និងផលប្រយោជន៍ជាតិរបស់ប្រទេសថៃ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment