ផ្លូវបេតុង២ខ្សែគម្រោងមូលនិធិឃុំក្នុងឆ្នាំ២០២៤ក្នុងស្រុកអូរជុំ ស្ថាបនាជិតរួចរាល់ហើយ

ខេត្តរតនគិរី÷ លោក គៀង តុលា អភិបាលស្រុកអូរជុំ បានដឹកនាំក្រុមការងារមូលដ្ឋានដើម្បីចុះមកត្រួតពិនិត្យ មើលការស្ថាបនានឹងសាងសង់ផ្លូវបេតុងអាមេ ២កន្លែង កាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ មានទទឹង ៦ម៉ែត្រ នឹងប្រវែង ៦៧២ម៉ែត្រ មានកម្រាស់ ០,១៥សង់ទីម៉ែត្រ ក្នុងនោះការសាងសង់ផ្លូវបេតុង២ខ្សែ ស្ថិតនៅត្រង់ចំណុចភូមិប្រាក់ ទទួលបានផ្លូវបេតុងប្រវែង ២៤២ឞ៉ែត្រ នឹងភូមិបរញ៉ុក ទទួលបានផ្លូវបេតុងប្រវែង ៤៣០ម៉ែត្រ ក្នុងឃុំសាមគ្គី ស្រុកអូរជុំ។

លោក គៀង តុលា អភិបាលស្រុកអូរជុំ បានលើកឡើងថា ផ្លូវបេតុង២ខ្សែនេះ ត្រូវបានចុះកិច្ចសន្យាសាងសង់កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ រវាងលោក ហ្យឹ ម៉ោង(ឞ្ចាស់គម្រោង)នឹងលោកស្រី លី ធីតា ជាប្រធានក្រុមហ៊ុនឈ្មោះ ពង្សការវិវឌ្ឍ ខនស្រ្តាក់សិន ឯ.ក។

ហើយបានបើកការដ្ឋាននៅថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ចប់នៅថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២៤ មានរយ:ពេលការថែទាំ ៦ខែ ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៥។

ហើយលោកអភិបាលស្រុកបានបញ្ជាក់ថា ការសាងសង់ផ្លវបេតុងទាំង២ខ្សែនេះ ចំណាយថវិកាសរុបប្រមាណ ៤៨៥.៥២០.០០០.រៀល ប្រើប្រាស់ថវិការរបស់មូលនិធិឃុំឆ្នាំ២០២៤។

បន្ទាប់ពីបានត្រួតពិនិត្យរួចរាល់ លោកអភិបាលស្រុករូបនេះបានផ្តាំផ្ញើទៅដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវ ២ខ្សែនេះ សូមចូលរួមថែរក្សាទាំងអស់គ្នាឲ្យបានយូអង្វែរ៕

Written by 

Related posts

Leave a Comment