ក្រសួងការពារជាតិអង់គ្លេស បានប្រកាសពីការត្រៀមបញ្ជូនទាហានចំនួន ២,៦០០ នាក់ និងរថក្រោះ ៧៣០ គ្រឿង ទៅចូលរួមសមយុទ្ធ Steadfast Dart របស់អង្គការ NATO ដែលនឹងត្រូវធ្វើឡើងនៅប៊ុលហ្គារី និងរូម៉ានី ចាប់ពីថ្ងៃទី ១៣ ខែមករា រហូតដល់ថ្ងៃទី ២៦ ខែកុម្ភៈ ។
យោងតាមក្រសួងដដែល បានឲ្យដឹងថា យោធាចក្រភពអង់គ្លេស នឹងដឹកនាំកងកម្លាំងរបស់ណាតូ ក្នុងសមយុទ្ធនេះ ។ សមយុទ្ធនេះ ក៏នឹងមានការចូលរួមពីកងទ័ពជើងទឹក និងកងទ័ពអាកាសផងដែរ។
សមយុទ្ធនេះ នឹងជួយកែលម្អការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធមិត្តណាតូ ជាពិសេសក្នុងដំណាក់កាលដំបូងនៃការដាក់ពង្រាយ។
កងកម្លាំងប្រតិកម្មសម្ព័ន្ធមិត្តថ្មីនឹងមិនត្រឹមតែគាំទ្រការការពាររបស់សម្ព័ន្ធភាពក្នុងពេលមានវិបត្តិប៉ុណ្ណោះទេ ប៉ុន្តែពង្រឹងការរារាំងប្រឆាំងនឹងសត្រូវ រួមទាំងរុស្ស៊ី ផងដែរ ៕
ដោយ៖ ពេជ្រ