លោក Donald Trump Jr គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់កោះ Greenland ២ សប្តាហ៍ បន្ទាប់ពីឪពុករបស់លោកគឺលោក ដូណាល់ ត្រាំ មានបំណងចង់កាន់កាប់ទឹកដីស្វយ័តដាណឺម៉ាកមួយនេះ ។
សារព័ត៌មានអាមេរិក បានរាយការណ៍ថា កូនប្រុសរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក គ្រោងនឹងថតវីដេអូសម្រាប់ផតឃែស្ថ ក្នុងអំឡុងពេលទស្សនកិច្ចឯកជនមួយថ្ងៃ នៅទីនោះ ។
លោក ដូណាល់ ត្រាំ បានបន្តភាពចម្រូងចម្រាសនៅក្នុងខែធ្នូ នៅពេលដែលលោក និយាយថាភាពជាម្ចាស់ និងការគ្រប់គ្រងលើ កោះ Greenland គឺជាភាពចាំបាច់ដាច់ខាត សម្រាប់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា លោក ធ្លាប់បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទិញកោះនេះ តាំងពីអាណត្តិដំបូងរបស់លោកជាប្រធានាធិបតី ។ ទោះជាយ៉ាងណា លោក ត្រាំ ត្រូវបានបដិសេធដោយមេដឹកនាំកោះ Greenland ក្នុងការប៉ុនប៉ងលើកទី ២ នេះ ផងដែរ៕
ដោយ៖ ពេជ្រ