អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិហូឡង់លោក Patrick Kluivert លេចមុខជាបេក្ខភាពឈានមុខគេ ដើម្បីជំនួសលោក Shin Tae-yong ជាគ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ខណៈដែលវិរបុរសបាល់ទាត់ហូឡង់រូបនេះត្រូវបានរាយការណ៍ថាបានពិភាក្សាជាមួយ PSSI ហើយការបញ្ជាក់អំពីការតែងតាំងរបស់លោកជាផ្លូវការក្នុងពេលឆាប់ៗនេះ។
ក្នុងសន្និសីទកាសែតកាលពីថ្ងៃចន្ទ ប្រធាន PSSI លោក Erick Thohir មិនបានបដិសេធពីលទ្ធភាពតែងទាំងលោក Kluivert ឈានជើងចូលក្នុងតួនាទីនៅពេលសួរអំពីពាក្យចចាមអារ៉ាមខាងលើ។
យ៉ាងណាមិញយោងតាមអ្នកកាសែតកីឡាអ៊ីតាលីលោក Fabrizio Romano បានឲ្យដឹងថា លោក Kluivert បានព្រមព្រៀងចុះហត្ថលេខាធ្វើជាគ្រូបង្វឹកថ្មីរបស់ឥណ្ឌូណេស៊ី ជាមួយកិច្ចសន្យា ២ឆ្នាំ បូកនឹងជម្រើស ២ឆ្នាំបន្ត។
សូមជម្រាបថា បច្ចុប្បន្នជម្រើសជាតិឥណ្ឌូនេស៊ី ពោរពេញទៅដោយកីឡាករកូនកា.ត់ហូឡង់ ជាក់ស្ដែងក្រុមដែលត្រូវលេងជម្រុះ World Cup គឺមានដល់ទៅ ១០នាក់ជាងរួចទៅហើយ ដូច្នេះការនាំយកគ្រូសញ្ជាតិហូឡង់មកដូច្នេះគឺប្រៀបដូចបញ្ចូលមនោគមវិទ្យាបាល់ទាត់របស់ក្រុមពណ៌ទឹកក្រូចជំនាន់ថ្មីនេះឱ្យកាន់តែរឹងមាំបន្ថែមទៀត៕