កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងសម្លឹងមើលឱកាសត្រឡប់ទៅកាន់ទ្រនំចាស់ Real Madrid វិញ មុនពេលបញ្ចប់អាជីពពីបាល់ទាត់ ស្របពេលកិច្ចសន្យារបស់ខ្លួនជាមួយក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr កាន់តែកៀកនឹងផុតសុពលភាព។
យោងតាមការចុះផ្សាយដោយសារព័ត៌មាន El Desmarque បានឱ្យដឹងថា Ronaldo បច្ចុប្បន្នកំពុងមានការចាប់អារម្មណ៍ ដោយក្លិបធំ ២ គឺ Al-Hilal ដែលជាក្លិបនៅអារ៉ាប៊ីសាអ៊ូឌីតផ្ទាល់ និងក្លិបអ៉ីតាលី Inter Milan។ ទោះបីជាយ៉ាងណា ខ្សែប្រយុទ្ធរូបនេះហាក់មានបំណងចង់វិលត្រឡប់ទៅក្លិបចាស់ Real Madrid ដែលជាទ្រនំដ៏ជោគជ័យបំផុតក្នុងអាជីពរបស់ខ្លួន៕
