ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) នៃសាធារណរដ្ឋកូរ៉េ មានបំណងដាក់ពាក្យទៅតុលាការសម្រាប់ការបន្តដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ ។
ទីភ្នាក់ងារនេះ បានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ CIO ថា យើងកំពុងពិចារណាសរសេរពាក្យស្នើសុំទៅតុលាការដើម្បីបន្តដីកាចាប់ខ្លួនលោក Yoon នៅថ្ងៃនេះបន្តទៀត។
CIO កំពុងពិចារណាការបន្តសពុលភាពដីកាចាប់ខ្លួនលោក Yoon ជាថ្មី ខណដីកាចាស់ផុតកំណត់ នៅថ្ងៃចន្ទ ទី ៦ ខែមករានេះ ៕
ដោយ៖ ពេជ្រ