ក្លិបបាល់ទាត់នារី Kaohsiung Attackers បានប្រកាសចែកផ្លូវគ្នាជាមួយនឹងកីទ្បាការិនីកម្ពុជា Melanie Joy Hoekstra បន្ទាប់ពីកិច្ចសន្យារបស់រូបគេបានផុតកំណត់ជាមួយនឹងក្លិបតៃវ៉ាន់ខាងលើនេះ។
កីទ្បាការិនីកម្ពុជា Melanie Joy Hoekstra រកបាន ៧ គ្រាប់ឱ្យក្លិប Kaohsiung Attackers និងជួយឱ្យក្លិបឈ្នះពានរង្វាន់ក្នុងលីគឆ្នាំ ២០២៤ ផងដែរ។
សូមជម្រាបថា កីឡាការិនី Melanie Joy Hoekstra បានបង្ហាញភាពលេចធ្លោឲ្យក្រុមជម្រើសជាតិនារីកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្កេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕